ចំណតរថយន្តរបស់រដ្ឋនៅក្រុងសិរីសោភ័ណត្រូវដោះដូរ

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ ក្រុមការងាររបស់ក្រុមហ៊ុនមួយបានសាងសង់របងដែកព័ទ្ធដីបរិវេណចំណតរថយន្តឬបេនឡានធំក្រុងសិរីសោភ័ណនាភូមិ៣សង្កាត់ព្រះពន្លាកាលពីសប្តាហ៍មុន។ តែក៍មានការបង្គាប់អោយពលរដ្ឋជាអ្នកប្រកបរបររកស៊ីលើបរិវេណចំណតរថយន្តធំនោះ បូកបន្ថែមចំណតរថយន្តចាស់ពីសម័យអាណានិគមបារាំង ដែលស្ថិតខាងលិចគ្នារំលង១ផ្លូវនិង២ជួរផ្ទះល្វែងក្នុងភូមិ-សង្កាត់តែមួយត្រូវរុះរើសំណង់និងបញ្ឈប់ការធ្វើអាជីវកម្មលើដីនោះដែរ។

លុះមកដល់សប្តាហ៍នេះ(ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ) ពលរដ្ឋក្នុងសមាសភាពជាអ្នកលក់ដូរទំនិញ ឬសេវានានាព្រមទាំងក្រុមអ្នករត់តាក់ស៊ី រថយន្តដឹកអ្នកដំណើរនុងពលរដ្ឋរស់នៅក្នុងបរិវេណចំណតទាំងពីរដែលបាននឹងកំពុងផ្តិតមេដៃនិងលើកសំណូមពរដើម្បីសុំកុំអោយអាជ្ញាធរមានសមត្ចកិច្ចលក់ឬដោះដូរដីរដ្ឋដែលជាចំណតរថយន្តទាំងពីរ ក៏ទទួលបានលិខិតផ្លូវការមួយពីរដ្ឋបាលខេត្តបន្ទាយមានជ័យដែលបញ្ជាក់ថា ចំណតរថយន្តតូចរបស់រដ្ឋនៅក្រុងសិរីសោភ័ណត្រូវដោះដូរអោយទៅនៅទីឆ្ងាយខាងក្រៅក្រុងហើយ។

ហើយ នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានកោះហៅតំណាងពលរដ្ឋដូចសមាសភាពខាងលើចំនួនាក់ចូលរួមប្រជុំដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការធ្វើអាជីវកម្មលើចំណតរថយន្តតូច ធំស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដឹកនាំដោយលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យសាលាខេត្ត។

លិខិតសេចក្តីជូនដំណឹងលេខ៥៧០/សជណ២៣ ចុះថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ ស្តីពីនិងការរៀបចំបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណ:នៅតាមចំណតរថយន្តគ្រប់ប្រភេទក្នុងក្រុងសិរីសោភ័ណបានបញ្ជាក់ថា :យោង :លិខិតលេខ៤១៣សជណ.មយចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្តី ,លិខិតលេខ៦៤២លសចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ,តម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត : អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជន ក្រុមហ៊ុន និងម្ចាស់យន្តដែលប្រកបអាជីវកម្ឆ់មដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទក្នុងដែលកំពុងប្រកបអាជីវកម្មនៅទីតាំងចំណតរថយន្តចាស់ក្រុងសិរីសោភ័ណ មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ដោះដូរទីតាំងចំណតរថយន្តចាស់ ក្រុងសិរីសោភ័ណ ទៅទីតាំងថ្មី និងព្រមអនុញ្ញាតអោយវិនិយៅគនិងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តដល់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរណ ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើទីតាំងថ្មី និងដោយទីតាំងចាស់ពុំមានសោភ័ណភាព អនាម័យបរិស្ថានល្អ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ។

ដោយពិនិត្យឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមស្នើឲ្យបណ្តាក្រុមហ៊ុន និង ជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទក្នុងក្រុងសិរីសោភ័ណ ដីស្រែកដំណើរ និងទៀតទេសចរណ៍នៅចំណតរថយន្ត(ធំ) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុង ពិធីសង ជាបណ្តោះអាសន្ន ជាបតិថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។

ករណីមានក្រុមហ៊ុន ឬម្ចាស់រថយន្តនៅតែរឹងរូស មិនអនុវត្ត បង្កបញ្ហា- រដ្ឋបាលខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់តាមរូបភាពជាក់ស្ដែង ។

សូមរំលឹកថា អាជីវករ អ្នករត់តាក់សុីនិងប្រជាពលរដ្ឋរស់នៅជុំវិញបេនឡានក្រុងសិរីសោភ័ណជាង២០០នាក់ផ្តិតមេដៃសុំអន្តរាគមន៍ពីថ្នាក់លើជួយអន្តរាគមន៍ដើម្បីអោយឈ្មួញកុំផ្តាច់របរឬដង្ហើមរស់របស់ពួកគេនិងក៏បញ្ឈប់ការបណ្តេញពួកខ្លួនឈប់អោយលក់ដូរ ប្រកបរបរនិងត្រូវរុះរើតូប រានទាំងពួងទាំងការ្យចេញ ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងមក លោកឈៀង គិរីរ័ត្ន ម្ចាស់អាជីវកម្មវិនិយោគទុនម្ចាស់ចំណតរថយន្តតូចធំទាំង២ ដែលស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណបានយកលិខិត១ច្បាប់ចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យមកឲ្យអាជីវករ និងអ្នករត់តាក់សុីគ្រប់គ្នា/កន្លែង។

ក្នុងលិខិតនោះបានបញ្ជាក់ថា : តាមកិច្ចសន្យាធ្វើអាជីវកម្មភាសុីចំណតរថយន្តក្រុងតូចធំ ទាំង២ក្នុងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០០៨ រវាងឈ្មោះ លោកឈៀង គិរីរ័ត្ន ជាមួយនិងមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហើយបញ្ចប់សិទ្ធិ វិនិយោគ(មុនកាលកំណត់) ហើយត្រូវប្រគល់ជូន(រដ្ឋ) សាលាខេត្តវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។

ហេតុនេះការជួលតូបនិងទីតាំងអាជីវកម្ម និងក្រុមអ្នករត់តាក់ស៊ី ក្នុងបរិវេនចំណតរយន្តទាំង២និងត្រូវបញ្ឈប់ចាប់ពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ជាកំហិត  ៕