សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ

0

(កំពង់ធំ)÷ នៅថ្ងៃទី ២៩  ខែ សីហា ឆ្នាំ ២០២៣ លោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខាស្រុក សហការជាមួយមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាពស្រុកប្រាសាទសំបូរ អ្នកស្ម័គ្រចិត្តសរុប១៨នាក់ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពីវិធីបង្ការការពារការឆ្លងរាលដាល នៃជំងឺគ្រុនឈាម តាមរយៈ ខិត្តប័ណ្ណរូបភាព និងណែនាំផ្ទាល់មាត់ជូនពលរដ្ឋតាមខ្នងផ្ទះ នៅភូមិចំនួន២ ក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ រួមមាន÷ ១-ភូមិជាយសំពៅ បានចំនួន៣៣ខ្នងផ្ទះ។ ២-ភូមិអាត់ស៊ូ  បានចំនួន៤២ខ្នងផ្ទះ.
ដែលមានអ្នកចូលរួមចំនួន៧៦នាក់។

ក្នុងពេលជាមួយនេះផងដែរ ការចុះអប់រំផ្សព្វ
ផ្សាយ លោកស្រីនាយិការងប្រតិបត្តិសាខា ក៏ដូចជា ក្រុមការងារ តែងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព  និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ ” បីប្រការ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត) ឱ្យបានខ្ជាប់ខ្ជួន ក្នុងនេះត្រូវសំរាកក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋាន ដោយប្រមូល ដុតកំទេចចោល នូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញី ជាប្រភពចម្លង ជំងឺគ្រុនឈីក គ្រុនឈាម រួមជាមួយការដាក់ថ្នាំអាបែត ក្នុងអាង ឬពាងទឹកដែលមានគម្របជិតល្អ។ ត្រូវលើកកំពស់ការយល់ដឹង អំពីរោគសញ្ញា និងចូលរួមទប់ស្កាត់ការចម្លងនៃមេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃ អ្នកផ្ទុកមេរោគ។

សូមបញ្ជាក់ផងដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចត្រូវតែបន្តអនុវត្តវិធានសុខាភិ
បាល (៣កុំ ៣ការពារ) និង២ចូលរួម ព្រមទាំងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវ៏ដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ក្នុងការចុះអប់រំផ្សព្វផ្សាយនេះ ក្រុមការងារ បានប្រើប្រាស់ថ្នាំអាបែត អស់២៥០គីឡូក្រាម ខិត្តប័ណ្ណខ្នាតតូចចំនួន៤៩សន្លឹក  ផងដែរ។