ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវជួសជុល និងកែលម្អឡើងវិញ

0

សៀមរាប៖ ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែ។ លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យដឹងថា ជណ្ដើរដែលបានដំឡើងថ្មីនេះ មានទំហំបណ្ដោយ ៤.៥០ម៉ែត្រX១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។

លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរ នារដូវវស្សានេះ៕