បុរសម្នាក់ត្រូវបានបាញ់សម្លាប់ចំណែកបងស្រីនិងម្តាយរងរបួសធ្ងន់ក្នុងហេតុការអំពើប្លន់ប្រដាប់អាវុធ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ហេតុការដ៏អាក្រក់នេះបាន កើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំនុចបណ្ដោយផ្លូវ១៤៦Bត្រង់បង្កោលគីឡូម៉ែត្រ១៦ ស្ថិតនៅក្រុម១៩ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុគឹកើតហេតុក្នុងផ្ទះជនរងគ្រោះជាអ្នកលក់អីវ៉ាន់ចាប់ហួយតែម្តង ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១/ ឈ្មោះ ខុន វី ភេទស្រី អាយុ៣៦មុខរបរ មេផ្ទះ (ត្រូវជាក្មួយម្ចាស់ផ្ទះ)រងរបួសធ្ងន់។២/ឈ្មោះ ហឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ មុខរបរលក់ដូរ(ម្ចាស់ផ្ទះ) របួសធ្ងន់។ ជនរងគ្រោះទាំង០២នាក់ភ្លាមៗត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះមណ្ឌលសុខភាពអូរតាសេក ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ចំណែកបុរសរងគ្រោះឈ្មោះហឹម ប៉ូឡូ ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាកូនឈ្មោះ ហឹម ខេន) ត្រូវបានក្រុម ជន ដៃដល់ បាញ់សម្លាប់ចោលនៅខាងក្រោយផ្ទះ។

ក្នុងហេតុការអំពើប្លន់នេះ   -សម្ភារៈបាត់បង់រួមមាន ខ្សែកមួយខ្សែទម្ងន់១ដំឡឹង ខ្សែដៃមួយ ខ្សែទម្ងន់៥ជី ចិញ្ចៀនមួយវង់ទម្ងន់ ៣ជី ។ចំពោះក្រុមជនដៃដល់ រហូតមកដល់ ពេលនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបានឡើយទេ ៕

ជនរងគ្រោះឈ្មោះហឹម ប៉ូឡូ ដែលក្រុមជនដៃដល់បាញ់សម្លាប់

នាគសមុទ្រ