រថយន្ត​CRV​ស្រវឹងធ្លាក់ភ្នែក​បើក​បោះពួយ​ទៅបុក​បាក់​បង្គោល​ស្លាកស​ញ្ញាប​ង្ហា​ញ​ទិសដៅ​១​ដើម​និង​វៀច​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​

0

​ភ្នំពេញ ៖ បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ ១​ដើម​ត្រូវបាន​បាក់​និង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង ត្រូវបាន​វៀច ដោយសា​រថយន្ត​CRV ពណ៌​ទឹកប្រាក់​មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា ជោកជាំ​ម្នាក់​បុក​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្លោងទ្វារវត្ត​ទឹកថ្លា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​បុរស​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្កហេតុ​ខាងលើ ឈ្មោះ មាន ផល្លា អាយុ​២៥​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​៣ របស់​សាកលវិទ្យាល័យ​មួយ ស្នាក់នៅ​សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា​។

លោក ស៊ិន សុវណ្ណ នាយរង ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ ជើងគោក​ខណ្ឌ​សែន​សុខ​បានអោយដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត CRV ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 2A-0355 បើកបរ​ដោយ​បុរស​ស្រវឹងស្រា ជោកជាំ​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅខាងមុខ ទើបបាន ជ្រុល​ចង្កូត​ទៅបុក​បាក់​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​១​ដើម និង​ធ្វើអោយ​វៀច​រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​។

ចំណែក​រថយន្ត​បង្កហេតុ​បាន​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។​ ​ក្រោយពេល​កើតហេតុ ប៉ូលិសចរាចរ​បាន​ចុះទៅ​វាស់វែង​និង​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្កហេតុ និង​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ខាងលើ​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​Image12 Image13