សមត្ថកិច្ចខេត្តក្រចេះ ស្ទាក់ចាប់គោយន្តកែច្នៃ១គ្រឿង ដឹកមែកស្វាយចន្ទីពីលើ បង្កប់ឈើពីក្រោម គ្រោងដឹកឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាម !

0

ខេត្តក្រចេះ៖ គោយន្តកែច្នៃមួយគ្រឿង ដែលដាក់មែកស្វាយចន្ទីពីលើ និងលួចបង្កប់ឈើប្រណិតពីក្រោម បានរងនូវការស្ទាក់ចាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ ស្រុកស្នួល ខេត្តក្រចេះ ក្រោមប្រតិបត្តិការដែលបានធ្វើឡើង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងសកម្មភាពធ្វើជំនួញឈើល្មើសច្បាប់នេះ ក្រុមឈ្មួញគ្រោងនឹងដឹកជញ្ជូនឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាម តាមច្រកទ្វាទ្វេភាគ្គី ជ័យឃ្លាំង “ហៅច្រកព្រំដែន កម្ពុជា-វៀតណាម ជ្រោះជ្រៅ”។

ក្រោយការបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះនោះមក គោយន្តកែច្នៃដឹកជញ្ជូនឈើល្មើសច្បាប់នោះ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្នួល ដើម្បីចាត់របន្តទៅតាមនិតិវិធី៕ដោយ៖ឡុង សំបូរ