រថយន្ដ​តា​ស៊ី​ក្រហម​បុក​ជាមួយ​ម៉ូតូ​FZ​បណ្ដាល​អោយ​បុរស​២​នាក់​រងរបួស​ធ្ងន់

0

​ភ្នំពេញ​៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ខណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ FZ មួយ​គ្រឿង​ក៍​ត្រូវ​រថយន្ដ តាក់ស៊ី​ក្រហម​មួយ​គ្រឿង​បុក​យ៉ាង​ពេញទំហឹង នី​ផ្លូវបែក​ជា​៤ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង​២០ នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្រុមហ៊ុន​ptc តាម​បណ្ដោយ ផ្លូវ​លេខ​63 កែង​ផ្លូវ​លេខ​154 ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ FZ​មួយគ្រឿង ពណ៍​ខ្មៅ​អត់​ពាក់​ស្លាក​លេខ​ជិះ​ដោយ បុរស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៦៣ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ជិះ​ជិត​ឆ្លងផ្លូវ​ទៅ​ហើយ​ខណៈ​ដែល​មក​ដល់​ចំណុចកើតហេតុ​ក៍​ទៅបុក​ជា​រថយន្ត​តាក់ស៊ី​ក្រហម​មួយ​គ្រឿង​ពណ៌​ក្រហម​អត់​ចាំ​ស្លាក​លេខ​ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិច​ទៅ​កើត​បុក​នៅ​ផ្លូវ​បែក​ជា​៤ ចំ​ក្បាល​ម៉ូតូ FZ​ខាងលើ បណ្ដាល​អោយ​បុរស​ទាំង​២​នាក់​ខាងលើ​ហោះ​ផ្លោង បោក​ក្បាល​និង​ថ្នល់ រងរបួស​ធ្ងន់ ត្រូវ​រថយន្ដ​សាមុយ​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក រត់គេច​បាន​ដោយ​សុ​វត្តិភាព​។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ចុះមក​អន្តរាគមន៍​ហើយ​នៅពេលនោះ​អ្នកដំណាង​អោយ​រថយន្ដ​តាក់ស៊ី​ក្រហម បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​សម្របសម្រួល​សង់​ថ្លៃ​ខូចខាត​ដល់​ភាគី ខាង​ជនរងគ្រោះ​ទាំងស្រុង ៕​
1

2

3