ម៉ូតូ​សង់​កូរ៉េ​ពន្លះ​គ្នា​ជាមួយ​និង​ម៉ូតូឌ្រី​ម​សេ​១២៥​រង​បួស​ធ្ងន់​ស្រាល​៥​នាក់​

0

​ភ្នំពេញ​៖ ម៉ូតូ​សង់​កូរ៉េ​ពន្លះ​គ្នា​ជាមួយ​និង​ម៉ូតូឌ្រី​ម​សេ​១២៥​បណ្តាល​ឲ្យ​បុរស​៥​នាក់​រង​បួស​ធ្ងន់​ស្រាល​។​
​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ទល់មុខ​និង​ស្ថានីយ៍​ប្រេង​ឥន្ឋនៈ​តូ​តាល់ ស្ថិតក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​មួយគ្រឿង ពាក់​ស្លាក​លេខ ទ​-5610 ភព​1 ជិះ​ដោយ​បុរស​៣​នាក់​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត ទើបតែ​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្តភ័ក្ត​រួចក៏​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ម្តុំ​ភូមិ​អង្គ​តា​មិញ ខណៈ​មក ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ព្រៃវែង 1B-2615 ជិះ​គ្នា​២​នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បុក​ទល់មុខ​គ្នា​ចំ​ពេញទំហឹង​បណ្តាលឲ្យ​ភាគី​ទាំង​សងរង របួស​ធ្ងន់​ស្រាល​៥​នាក់​។​
​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រៀងៗ​ខ្លូន ចំណែក​ម៉ូតូ​ត្រូវ បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕
1

2

3