ដី​ចំណី​ផ្លូវ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅតែ​មាន​កា​សាងសង់​រំលោភ​យក​ពី​អ្នកមាន​អំណាច​យ៉ាង​អាណាធិបតេយ្យ​

0

​បន្ទាយមានជ័យ​៖ ការ​សាសង​សំណង់​រំលោភ​ដី​ចំណី​ផ្លូវ​ថ្នល់ជាតិ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅតែ​មាន​បន្ត​ជា​រៀងរាល់ថ្ងៃ​ហើយ​យ៉ាង​អាណាធិបតេយ្យ​ទៀតផង​។​

​លោក គោ ស៊ុំ​សារឿ​ត​អភិបាល​ខេត្ត​បន្ទាយមានជ័យ ធ្លាប់បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា ដី​ចំណី​ផ្លូវ​គឺ ជា​បញ្ហា​កង្វល់​យ៉ាងខ្លាំង ក្នុង​ការទន្ទ្រាន​កាន់កាប់ ចាក់ដី​លុប ប្រឡាយ​បឹង​ធម្មជាតិ អោយ​ខ្ពស់​ជាង​ផ្លូវ ធ្វើឲ្យ​បាំង​មុខទឹក និង​មិន​អាច អោយ​ទឹក​ហូរ រំដោះ​ចេញ​ទៅ​ប្រឡាយ​ធំ​ឬ​ស្ទឹង​បាន​។​
​ការស្តីបន្ទោស​របស់លោក​អភិបាលខេត្ត​រូបនេះ​ពុំ​មាន​កា​យកចិត្តទុកដាក់​ពី​មន្ត្រីក្រោមឱវាទ​នោះទេ​គឺ​ពួកគេ​ធ្វើឡើង កើត​មាន​បញ្ហា​កាន់តែច្រើន​ទោះជា​មាន​កា​ចុះ​ផ្សព្វផ្សាយ តាម​បណ្តាញ ព័ត៌មាន​នានា តាម​ខិត​បណ្ណ័​ផ្សេងៗ ផ្ទាំង​ប៉ាណូ ស្តី​ពី​ចំណីផ្លូវ និង​ការដាំ​បង្គោល​ព្រំដី ចំណីផ្លូវ តាម​បណ្តា​ផ្លូវ​មួយចំនួន​ក៏​ដោយ​ពួកគេ​នៅតែ​បន្ត ទន្ទ្រាន​យក​ដី​ចំណីផ្លូវ ធ្វើ​ជាម​ក្ម​សិទ្ធ​រួច​សាងសង់​សំណង់ រឹង​ម៉ាំ​ឬ​ដាក់​ទីតាំង​លក់ទំនិញ លើ​ដី​ចិ ញ្ចើម​ផ្លូវ ដែល​អាច​និង​បង្ក​នូវ ឧប្បត្តិហេតុ​គ្រោះថ្នាក់ ចរាច​រណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​គ្មាន​សោភ័ណភាព​ក្នុង​ខេត្ត​ផងដែរ ។​

លោក ថ្លែង​បញ្ជាក់​បន្ថែមថា បញ្ហា​នេះ បើ​មិន​មាន​ចាត់វិធានការ ទប់ស្កាត់​អោយទាន់​ពេលវេលា​ទេ​នោះ វា​នឹង​អាច​បង្កើត​ជា​ឧបសគ្គ​នានា ដែល​រាំងស្ទះ​ដល់​ការ ការអភិវឌ្ឍន៍​ផ្លូវ ថ្នល់​និង​ការដឹកជញ្ជូន​យ៉ាងខ្លាំង​។ លោក​បាន​បញ្ជាក់ទៀតថា​បញ្ហា​រថយន្ត​ចូល​ចិត្ត​ដឹក​សំពីងសំពោង ដឹក​គ្រួស ថ្ម​ខ្សាច់ ដោយ​គ្មាន​ការ​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ ធ្វើ​អោយ​ហុយ​កំទេច​ដី​ធ្លាក់​ពី​ឡាន​ដឹក​ដី​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​យ៉ាងខ្លាំង​។​ដោយ​មើលឃើញ​ពី​ការរំលោភ​យក​ដី​ចំណី​ផ្លូវ​នេះ លោក​អភិបាលខេត្ត​បានធ្វើការ​ក្រើនរំលឹក ដល់​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ពិសេស មន្ទីរ​សា​ធារ​ណះ​ការ ខេត្ត​ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់​បំផុត និង​ត្រួតពិនិត្យ​អោយបាន​ម៉ត់ចត់ ទាំង​ផ្នែក​ការពា​ទប់ស្កាត់ និង​សាងសង់​ជួសជុល​ថែទាំ​ផ្លូវ ស្ពាន​ឲ្យមាន​គុណភាព ធានា​បាន​សុវត្ថិភាព ចរាចរ ដឹកជញ្ជូន​គ្រប់​រដូវ គ្រប់​ទិស​តំបន់ ក្នុងប្រទេស និង​ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង ប្រកបដោយ​និរន្តរភាព​ចីរភាព​ផងដែរ​និង​ផ្អែក​តាម​ការ​ថ្លឹង​ទម្ងន់ ដោយ​ប្រើប្រាស់ ជញ្ជីង​មាន​ស្តង់ដារ និង​មាន​យុត្តិធម៌ សំដៅ​ធានា​អោយបាន ក្នុង​ការអនុវត្ត​គោលការណ៍ ត​ភ្ជាប់​តំបន់ អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ​៕​
image (1)

image (2)

image