អាជីវករ​ប្រមាណ​ជិត​២​រយ​នាក់​នាំគ្នា​មក​ចាប់​កន្លែង​លក់​ចាស់​ដែល​អាជ្ញាធរ កំពុង​អភិវឌ្ឍន៍​តែ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​

0

ស្ទឹងត្រែង​៖​ក្រុមអាជីវករ​ជិត​២​រយ​នាក់ បាន​នាំគ្នា​មក​ចាប់​កន្លែង​លក់​នៅ​ផ្សារ​ក្រមួន​ចាស់ ដែល​អាជ្ញាធរ​កំពុង​ធ្វើ​ការអភិវឌ្ឍ​ន៍ តែ​ត្រូវបាន​រារាំង និង​បំបែក​គ្នា​ដោយ​កម្លាំង សមត្ថកិច្ច របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២​តុលា​ម្សិលមិញ​។​

​ទីតាំង​ផ្សារ​ក្រមួន​ចាស់​គឺ​ជា​សួនច្បា ត្រូវបាន​អាជ្ញាធរ​ខេត្ត​រៀបចំ​ឲ្យ​លក់​នៅលើ​ទីតាំង​ផ្សារ​ថ្មី​ឯកជន​ពីរ​កន្លែង ក្នុង​ខេត្ត​ដែល​ផ្សារ​ទាំង​ពីរ​កន្លែង​នោះ ត្រូវ​គេ​និយាយថា​កើតឡើង​នៅក្រោម​គម្រោង​ផែនការ អភិវឌ្ឍ​ន៏​ដើម្បី​ទីក្រុង​ស្អាត​របស់​ខេត្ត និង​ក៏​កើតឡើង​នៅ​ក្រោយ​ការផ្ទុះ​ការតវ៉ា​ចំនួន​ពីរលើក របស់​ក្រុម​អាជីវករ ទាមទារ​មិន​ព្រម​ចាកចេញ​ពី​ផ្សារ​ក្រមួន​នោះ ទៅ​កាន់​ផ្សារ​ឯកជន​កាលពី​ចុងខែ​សីហា និង​ដើម​ខែ​កញ្ញា​កន្លងទៅ​។​

​​ក្រុម​អាជីវករ​ទាំងនោះ បាន​និយាយថា ផ្សារ​ឯកជន​ថ្មី ដែល​អាជ្ញាធរ​ខេត្ត សំរេច​ឲ្យ​ពួកគាត់​ទៅ​លក់​នោះ អាច​ប្រឈម​នឹង​កត្តា​ជាច្រើន​ដូចជា បារម្ភ​ពី​សន្តិសុខ ប្រឈម​នឹង​ទឹក​លិច​នា​រដូវវស្សាហ៍ ស្ងប់ស្ងាត់​គ្មាន​មនុ ស្ស​ទៅ​ទិញ និង​តម្លៃ​ម៉ូតូឌុប​ឡើងថ្លៃ​ទ្វេរ​ដង​។​ល​។ នឹង​អ្វី​ដែល​សំខាន់​នោះ គឺ​ពួក​គាត់​លក់​មិន​ដាច់​ពីមួយថ្ងៃ ទៅ មួយ​ថ្ងៃ​ចេះតែ​ខាតបង់​ប្រាក់​ចំណូល ហើយ​ថវិកា​ដែល​យក​មក​ទិញ​សម្ភារៈ​លក់ដូរ​នេះ គឺ​ពួកគាត់ បាន​ចង​ការប្រាក់​ពី​ធនាគារ​នៅ​គ្រានេះ ពួកគាត់​កំពុង​ប្រឈម​នឹង​ការខ្វះ​លុយ​យក​ទៅ​បង់​ឲ្យ​ធនាគារ តាម​កាលកំណត់​។​

​​ក្រុម​អាជីវករ​ផ្សារ​ខេត្ត បាន​និយាយទៀតថា កត្តា​បារម្ភ​ជាច្រើន​ខាងលើ​នោះ​ហើយ ជា​មូលហេតុ​ធ្វើ ឲ្យ​ពួកគាត់ សំរេចចិត្ត​នាំ​គ្នា​មកកាន់​ទីតាំង​ផ្សារ​ចាស់ ដែល​ជា​អតីត​សួនច្បារ​នោះ ដើម្បី​ចាប់​យក​កន្លែង​លក់ដូរ​ដូច​កាល​គ្រា​មុន គ្រាន់​បាន​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត ។ ពួកគាត់​បាន​បន្ត​ទៀត​ថា ខេត្ត​ស្ទឹងត្រែង ជា​ខេត្ត​មួយ​ដ៏​តូច មាន​មនុស្ស​រស់​នៅ​តិច តែ​ផ្សារ​កើត​ទៅ​ដល់​៣​កន្លែង ដោយ​មួយកន្លែង​នៅ​កណ្តាលចំណោម​មហារ​ជន ចំណែក​ពី​កន្លែង​ទៀត នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីប្រជុំជន ការដែល​អាជ្ញាធរ​ឲ្យទៅ​លក់​នៅ​ទីតាំង​ថ្មី គ្មាន​មនុស្ស​ទៅដល់​នោះ ហាក់ដូចជា​មិន​យុត្តិធម៌​ចំពោះ​ពួកគាត់​សោះ ។​
​​ជុំវិញ​ការតវ៉ា​សា​ជា​ថ្មី​របស់​ក្រុមអាជីវករ​ខាងលើ​នោះ ត្រូវបាន​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង លោក​កុល សំអុល លោក​បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​មាន​ការតវ៉ា​យ៉ាងណាក៏ដោយ ជា​គោល​ការណ៏ អាជ្ញាធរខេត្ត ត្រូវតែ​យក​ទីតាំង​ផ្សារ​ក្រមួន​នោះ មក​ធ្វើ​ការអភិវឌ្ឍ​ន៏​ជាថ្មី ដើម្បី​ធ្វើឲ្យ​ទីតាំង​ផ្សារ ដែល​នៅ​រយះ​កាល​កន្លង​មក អាជ្ញាធរខេត្ត បាន​ទទួល​ការរិះគន់​ជាច្រើន​ពី​មហារ​ជន ថា​ទី​នេះ​ពោរពេញ​ទៅដោយ​បរិយាកាសអ័​ព្វ​អ៊ួ​រគ្មាន​អនាម័យ នឹង​គ្មាន​សណ្តាប់ធ្នាប់​ល្អ​នោះ នៅ​គ្រានេះ​ក្នុងនាម​ខេត្ត ត្រូវមាន​វិធានការ រៀបចំ​ទី​ដែល​រង​កា​រិះគន់​នោះ យក​មក​កែលំអរ​ឲ្យមាន​សោភ័ណ្ឌភាព​ស្រស់ត្រកាល​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​ស្ទឹងត្រែង និង​ក៏​ដើម្បី​ត្រៀម ឈាន​ទៅ​ប្រលងប្រណាំង​យក​ទីក្រុង​ស្អាត នាពេល​ខាងមុខ​នេះ​ផង​ដែរ ។​
​​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ចំពោះ​ការលើកឡើង​របស់​អាជីវ​ក​រ ពី​ការព្រួយបារម្ភ ប្រឈម​នឹង​កត្តា​ជាច្រើន​ខាងលើ​នោះ អាជ្ញាធរខេត្ត កំពុង​រៀបចំ​ចាត់វិធានការ ជូន​ពួកគាត់​ជា​បណ្តើរៗ​ហើយ ដូចជា​បញ្ហា​ធានា​លើ​សន្តិសុខ សណ្តាប់ធ្នាប់ គឺ​មិន​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​នោះឡើយ ។​លោក​ថា ដើម្បី​បញ្ជៀ​ស​បាន​នូវ​ការរិះគន់​ទាំងនោះ អាជ្ញាធរខេត្ត បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការចំណាយ​ថវិកា​អភិវឌ្ឍ​ន៏​ទីនោះ ឲ្យក្លាយ​ទៅ​ជា​ស្ថានភាព​ដើម មាន​សួនច្បារ​សម្រាប់​លំហែរ​ឡើងវិញ រីឯ​ការខិតខំ​នេះ គឺ​ដើម្បី​ផលប្រយោជន៏​រួម​ទាំង​អស់​គ្នា​៕​
IMG_2454

IMG_2455