សមត្ថកិច្ចប៉ូលិសចាប់ខ្លួនជនជាតិ០២នាក់ជាមួយនិងសារជាតិញៀនជាង៥ គីឡូក្រាមនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០១ នឹង ០០នាទី ​កម្លាំងគណៈបញ្ជាការឯកភាពក្រុង ព្រះសី ហនុ  ដឹកនាំដោយលោក សោម សេន អភិបាលរងក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិន០២នាក់ នៅត្រង់ ចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុង ក្រុម០១១ ភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបាន ដក់ហូត សាជាតិញៀនចំនួនជាង៥គីឡូក្រាម។

ជនសង្សយមានឈ្មោះ១/ ជនសង្ស័យឈ្មោះSong JingGenភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិចិន  មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន : ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុស្រុកកំណើត  ខេត្ត សានស៊ី ប្រទេសចិន។ទី០២ឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិចិន មុខរបរ អ្នក គ្រប់គ្រងបន្ទប់ខេធីវី ទីលំនៅបច្ចុប្បន្ន  ក្រុម១២ ភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រុក  កំណើត  ប្រទេសចិន។ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើការ ដកហូតវត្តុតាង រូមមាន៖ ម្សៅកញ្ចប់ពណ៌ ក្រហមម៉ាក Ferrari សង្ស័យជាសារធាតុញៀន ចំនួន ២០០ កញ្ចប់,។ ទូរស័ព្ទ ចំនួន០១ គ្រឿង ។រថយន្ត ចំនួន០១គ្រឿង។ ម្សៅក្រាមពណ៍សសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់.ម្សៅកញ្ចប់ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀនចំនួន៣៩កញ្ចប់។ម្សៅកញ្ចប់ពណ៏ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀនចំនួន ០៤កញ្ចប់.ម្សៅកញ្ចប់រូបតុក្តាអក្សរJintiaoសង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់, ម្សៅកញ្ចប់ពណ៏ត្នោតរូបនាគ សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់,ម្សៅក្រាមពណ៏សសង្ស័យសារធាតុញៀនចំនួន០១ស្បោង,កញ្ឆាក្រៀម ០១ កញ្ចប់,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង,សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើ​ប្រាស់គ្រឿងញៀនមួយចំនួនធំ,លិខិតឆ្ឆងដែនឈ្មោះ SHEN Zhenzhou ចំនួន០១ច្បាប់ផងដែរ។  បច្ចុប្បន្នជន​សង្ស័យ​ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការ តាមនិតិវិធីបន្ត ។

ជាមួយគ្នានេះ លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែង អំណរគុណនិង កោតសរសើរដល់កងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានសហការជាមួយកម្លាំងគណៈវិជ្ជាការឯកភាពក្រុងចុះពិនិត្យអាវុធជាតិផ្ទុះជាប្រចាំរហូតឈានដល់បើកការស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យនៃអំពើជួញដូរសារជាតិញៀនបានជាច្រើនករណីនាពេលកន្លងមក។ទន្ទឹមនឹងនេះផងដែរលោកបានស្នើរឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវព្យាយាមខិតខំបំពេញការងារបន្ថែមទៀតត្រូវទប់ស្កាត់ទាំងអ្នកចែកចាយនិងអ្នកប្រើប្រាស់បើពុំដូចនោះទេយើងមិនអាចទប់ស្កាត់ អំពើល្មើស ច្បាប់ចែកចាយរក្សាទុកនិងប្រើប្រាស់គ្រឿងញៀននេះឱ្យអស់៕

នាគសមុទ្រ