សិស្សានុសិស្សនៅរស់នៅតំបន់ស្នងអន ទទួលបានសម្ភារៈសិក្សា និងប្រជាពលរដ្ឋជាង១០០គ្រួសារ ទទួលអំណោយពីសប្បុរសជន

0

កំពង់ធំ៖ សិស្សានុសិស្សប្រមាណ៥០នាក់ រស់នៅតំបន់ស្នងអន ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ទទួលបានសម្ភារសិក្សាពីសប្បុរសជន រីឯប្រមាណប្រមាណជាង១៦០គ្រួសារ ក៏ទទួលគ្រឿងឧបភោគបរិភោព ពីសប្បុរសជនផងដែរ។
នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣, ក្រុមហ៊ុនអាជីវកម្មរ៉ែមាស “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) រួមជាមអាជ្ញាធរស្រុកសណ្តាន់ ចុះជួបសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅតំបន់ស្នងអន និងបានចែកជូនសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ។ ក្នុងឱកាសនោះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាល ស្រុកសណ្តាន់ លើកឡើងថា សកម្មភាពសប្បុរសធម៌នេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលលើកស្ទួយការអប់រំប្រកបដោយសម៌ ស្របជាមួយចក្ខុវិស័យរបស់ ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។ លោកបន្តថា ការផ្តល់ជូនសម្ភារសិក្សា ក្នុងពេលនេះ ពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការសិក្សារបស់ក្មួយៗជាសិស្សខណៈដែលឆ្នាំសិក្សា ២០២៣-២០២៤ នឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខ។ហើយនេះជាការជួយសម្រាលនូវបន្ទុកចំណាយក្នុងការទិញនូវសម្ភារសិក្សា ព្រោះក្មួយៗ ក្នុងម្នាក់ទទួលបាន ទាំងសំពាធ សម្រាប់ដាក់សម្ភារ ប៉ិច និងសៀវភៅសរសេរ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ទទួលបាននូវគ្រឿងឧបភោគបរិភោព ដែលមានទាំងអង្ករ និងគ្រឿងទេស ក្នុងការផ្គត់ផ្គង់ជីវភាព កាត់បន្ថយចំណាយបានមួយរយៈ ព្រោះប្រជាពលរដ្ឋខ្លះមានជីវភាពខ្វះខាត ក្រោយពីជួយនូវគ្រោះធម្មជាតិ កាលពីរដូវទឹកជំនន់កន្លងមក។
លោកអភិបាលស្រុកសណ្តាន់ សំណូមពរដល់ក្រុមហ៊ុន សូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ផ្ដល់អំណោយដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជាបន្តបន្ទាប់ទៀត និង ជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋានឱ្យបានល្អងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ទន្ទឹមជាមួយគ្នានេះ លោកក៏ស្នើរដល់ក្រុមហ៊ុន ជួយធ្វើផ្លូវបន្ថែមនៅតំបន់ដាច់ស្រយាល ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ទៅមក ជាពិសេសកុមារដែលត្រូវធ្វើដំណើរមកកាន់សាលារៀន។
អ្នកសម្របស្រួលក្រុមហ៊ុន “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) លោក “Mr. Wei” លើកឡើងផងដែរថា ក្រុម បាននាំយកគ្រឿងឧបភោគបរិភោពចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ មានចំនួន ១៦៣គ្រួសារ ដែលអង្ករសរុបប្រមាណជាង ៣.២០០ គីឡូក្រាម ទឹកត្រី ១៦៣យួរ ទឹកស៊ីអ៊ីវ ១៦៣យួរ ត្រីខកំប៉ុង ១៦៣យួរ និងមី ១៦៣កេះ។ ជាមួយគ្នានេះ សិស្សានុសិស្ស សរុប ៥០នាក់ ទទួលបានសម្ភារសិក្សាសរុប សៀវភៅសរសេរ ៥០០ក្បាល ប៉ិច១០០ដើម ខ្មៅដៃ១០០ដើម។ ក្នុងនោះផងដែរ ក្រុមហ៊ុនជួយជួសជុល អាគារសិក្សាមួយខ្នង ៣បន្ទប់ និងដាក់ក្តារខៀន សរសេរហ្វឺត ចំនួនកប្លេរផងដែរ។