រឹបអូសឈើប្រមាណជា៣៥ទៅ៤០ ម៉ែត្រគូបក្នុងក្រុមហ៊ុនចំការចេក

0

ដោយ៖ ឡុង សំបូរ

ខេត្តស្ទឹងត្រែង៖ ឈើអាចន្លោះពី៣៥ទៅ៤០ម៉ែត្រត្រូវបានរឹបអូសនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៧ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ។

ទាក់ទិនករណីខាងលើគឺធ្វើកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨វិច្ឆិកា២០២៣ក្រោមបទបញ្ជាលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំចុះផ្ទាល់ដោយលោក ជា សុភ័ក្ក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រោយតាមដាននិងស្រាវជ្រាវអំពីសកម្មភាពដឹកជញ្ជូនឈើពីប្រភពខាងក្រៅចូលទៅក្នុងក្រុមហ៊ិនចំការចេកដោយពីច្បាប់អនុញ្ញាត

ប្រភពព័ត៌មានពីអ្នកច្បាប់បានលើកឡើងត្រួសៗថាក្រុមហ៊ុនចំការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការឆ្លងកាត់ត្រួតពិនិត្យច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនិងច្បាប់ដឹកជញ្ជូនផងដែរ តែក្រុមហ៊ុននេះពុំមានឆ្លងកាត់ច្បាប់ណាមួយទេ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តសហការជំនាញពាក់ព័ន្ធចុះបង្ក្រាប។ជំនាញរដ្ឋបាលព្រៃឈើនាវេលាថ្ងៃត្រង់ទី២៩វិច្ឆិកា២០២៣នេះថា ឈើទាំងនោះជាប្រភេទឈើក្រៅលំដាប់ថ្នាក់តាមការប៉ាន់ស្មាន ដែលមិនទាន់ជាផ្លូវការចន្លោះពី៣៥ទៅ៤០ម៉ែត្រគូប

មន្ត្រីជំនាញរូបនោះបន្តថាឈើទាំងអស់នោះគឺក្រុមហ៊ុនវំការចេក បញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ ។មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដដែលបន្តថាបច្ចុប្បន្នកំពុងត្រួតពិនិត្យនិងធ្វើការវាស់វែង៕