អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ឆេះអស់ទាំងស្រុងស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0

កំពង់ធំ÷ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យលោកវរសេនីយ៍ទោ កែ កព្ចានា អធិការស្រុកកំពង់ស្វាយដឹកនាំកម្លាំងជំនាញ ចុះពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ២០២៣ វេលាម៉ោង ១៣:៣០នាទី រសៀល នៅចំណុច ភូមិ សង្គម ឃុំ ដំរី ស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីអគ្គីភ័យកេីតឡេីង ធ្វេីធ្វើឱ្យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងខូចខាតផ្ទះ០១ខ្នង ធ្វេីពីឈេីជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង រៀបឥដ្ឋសុីម៉ង់ក្រោម មានទំហំ០៦ម៉ែត្រx១២ម៉ែត្រ ខូច ខាត ទាំងស្រុង មូលហេតុឆ្លងចរអគ្គិសនី។

តាមប្រភពពីសមត្ថកិច្ចរបស់លោកវីរៈសេនីយ៍ទោ កែ កព្ចានា អធិការស្រុកកំពង់ស្វាយបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ន ម៉ាប់ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅ ភភូមិឃុំកេីតហេតុខាងលេីសម្ភារៈ ខូចខាតរួមមាន÷ ស្រូវចំនួន ០២តោន ទូរទស្សន៍ ០១គ្រឿង បាស់០១គ្រឿ គ្រែដេក០២គ្រឿទឹកកក០១គ្រឿ ទូរដាក់ខោអាវ០១ កន្ទេល ម៉ុង ភួយ ចាន ឆ្នាំ ង និងសម្ភារៈមួយចំនួយទៀ។ សម្រាប់កម្លាំង ជំនាញ របស់អធិការស្រុកកំពង់ស្វាយ និង ប៉ុស្តិ៍ នគរបាលឃុំដំរីស្លាប់ បានចុះអន្តរាគមន៍ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន០២រថយន្ដ ស្មេីនិង១២ម៉ែត្រ គុប រលត់ទាំងស្រុង ។

លោក វរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយរួមជាមួយសហការី នាំយកអំណោយទៅឧបត្ថម្ភគ្រួសារលោក អ៊ន មាប់ រស់នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ  ចូលរួមឧបត្ថម្ភករណីអគ្គីភ័យ(ឆេះផ្ទះ)កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ អំណោយទាំងនោះរួមមាន÷ ១-អង្ករ ៥០គីឡូក្រាម ភួយចំនួន០៣ ទឹកសុទ្ធ១៩យួរ ទឹកសុទ្ឋវីតាល់០១កេស តង់០១ ទឹកផ្លែឈើ០១កេស និងថវិកា ៥០០.០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី