ដោយយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថ ខេត្ត និងសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល ជូនដល់ លោក អនុសេនីយ៍ទោ សយ ណារ៉ា ជំនួយការអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលកូនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ ភូមិឈូក សង្កាត់ សំរោង ក្រុងសំរោង ដើម្បីជួយសំរួលក្នុងការព្យាបាល។ ក្នុងឱកាសនោះ លោក វរសេនីយ៍ទោ នាយសេនាធិការរង ក៏បានពាំនាំពាក្យការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរែក