បរិភោគ​មី​កញ្ចប់ ធ្វើ​ឲ្យ​អាយុ​ខ្លី​

0

​មី​គឺជា​អាហារសម្រន់​ដ៏​បន្ទាន់​បំផុត និង​ជា​អាហារ​ពេល​ល្ងាច សម្រាប់​សិស្សានុសិស្ស នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ គ្រប់​ទីកន្លែង ខណៈដែល​វា​មាន​តម្លៃថោក​សមរម្យ ក៏ប៉ុន្តែ​វា​ជា​ប្រភេទ​អាហារ ដែល​វាយប្រហារ​ទៅលើ​បេះដូង និង ជំងឺ​ទឹកនោមផ្អែម ។​ការសិក្សា​មួយ បានចេញ​ផ្សាយ​នៅក្នុង​

ទិនានុប្បវត្តិ នៃ​អាហារ​រូប​ត្ថ​ម្ភ បាន​រកឃើញថា “​មី រួម​ជាមួយនឹង​ផលិតផល​មី​ផ្សេងទៀត អាច​បង្កើន​ហានិភ័យ សម្រាប់​ជំងឺ​បេះដូង ក្នុងនោះ គឺ​ហានិភ័យ សម្រាប់​សរសៃឈាម​បេះដូង និង ជំងឺ​ដាច់​សរសៃ​ខួរក្បាល ជាពិសេស​សម្រាប់​ស្ត្រី ” ។​​អ្នកស្រាវជ្រាវ​នាំមុខ លោក Hyun Joon Shin បាន​និយាយថា “​ចាប់តាំងពី​មនុស្ស​ជាច្រើន ប្រើប្រាស់​មី​កញ្ចប់ តែ​មិនដឹង​ពី​ហានិភ័យ ដែល​ប៉ះពាល់​សុខភាព ” ។noodle

​​ចំពោះ​ការស្រាវជ្រាវ លើ​បញ្ហា​មី​ប៉ះពាល់​ដល់​សុខភាព​នេះ អ្នកស្រាវជ្រាវ បាន​មើល​ទៅលើ​ទិន្នន័យ ចំនួន ១០ ៧១១ នាក់ ដែលជា​មនុស្សពេញវ័យ នៅ​ចន្លោះ​អាយុ ចាប់ពី ១៩ ដល់ ៦៤ ឆ្នាំ ដោយ​ប្រមូលបាន​ពី​ស្ថាប័ន​សុខាភិបាល របស់​ប្រទេស​កូរ៉េ ដែល​បាន​ស្រាវជ្រាវ កាលពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ដោយ​ពួកគេ​បាន​រកឃើញ ការបរិភោគ​មី និង បណ្តា​ប្រភេទ​អាហារ​សរសៃ​ស្រដៀង​នេះ ដែល​ប៉ះពាល់​ដល់​សរសៃឈាម​បេះដូង ជំ​ងឹ​តម្រង់​នោម និង​ធ្វើ​ឲ្យ ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព មិន​ប្រក្រតី​។​​មូលហេតុ​នៃ​បញ្ហា​នេះ​ជាក់លាក់ លោក Hyun Joon Shin បាន​បញ្ជាក់ថា មី​ដែល​វេច​ខ្ចប់ នៅក្នុង​ប្រអប់​ស្នោ ដែលមាន​ផ្ទុក ជាតិ​កាបូន​ស៊ី​ណេ​ទិច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែច្រើន​ដល់​សុខភាព របស់​ស្ត្រី ។

​​ការសិក្សា ផ្តោតទៅលើ​បុគ្គល នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​ក្នុងនោះ​លោក Hyun Joon Shin បាន​មានប្រសាសន៍ថា ” ប្រទេស​កូរ៉េ គឺជា​ប្រទេស ដែលមាន​ចំនួន​មនុស្ស​ច្រើន​លើ​ពិភពលោក ចូលចិត្ត​បរិភោគ​មី ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បញ្ហា​សុខភាព​នៅទីនេះ រួមទាំង​បញ្ហា​បេះដូង និង​ជំងឺ​ធាត់ បាន​កើនឡើង​។ ការរកឃើញ​នេះ​ទំនងជា​ការពិតហើយ ដែល​ទាក់ទង​អ្នកជំងឺ ចូលចិត្ត​ញ៉ាំ​មី ” ។​​សហរដ្ឋអាមេរិក ជាប់​ចំណាត់ថ្នាក់​ទី ៦ ផ្នែក​លក់ មី ទៅកាន់​ក្រៅប្រទេស នេះ​បើ​យោងតាម World Instant Noodles Association ដោយ​រកឃើញថា អាមេរិក​លក់​មី​ចេញ បាន​ចំនួន ៤៣០០ ពាន់​លាន កេស នៅ​ឆ្នាំ ២០១៣ ដែល​ស្ថិតនៅ​ពីក្រោយ ប្រទេស​ចិន ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម និង ឥណ្ឌា ។​​នេះ​មិនមែនជា​លើ​កី ១ នោះទេ ដែល​មី ត្រូវបាន​គេ​មូល​បង្កាច់ ជា​សាធារណៈ ។

នៅ​ឆ្នាំ ២០១២ មាន​វិ​ដេ​អូ​មួយ ដែល​បង្ហាញ​ពី ការបរិភោគ​មី ដែល​ប៉ះពាល់​ដល់ ក្រពះ ឬ ប្រព័ន្ធ​រំលាយ​អាហារ បង្ក​ជា​ជំងឺ ផ្សេងៗ និង​ជា​បញ្ហា​ក្រោយពី​បរិភោគ​មី​រួច ដោយ​ក្រពះ​ត្រូវធ្វើ​ការ​ថែម​ម៉ោង ដើម្បី​កិន​រំលាយ​អាហារ រហូត ២៤ ម៉ោង ទើប កិន​រំលាយ​មី ទៅរួច ខុសពី​អាហារ​ផ្សេងៗ ។

នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី វេជ្ជៈបណ្ឌិត Braden Kuo ។​​នៅ​ដើមឆ្នាំ​នេះដែរ ខាង​ក្រសួងសុខាភិបាល ប្រទេស​ម៉ាឡេស៊ី បានចេញ​សេចក្តីប្រកាស​ជា​សាធារណៈ ព្រមាន និង​ប្រឆាំង ដល់​ការបរិភោគ​មី កញ្ចប់ ព្រោះតែ​គ្រឿងផ្សំ មួយចំនួន​នៅក្នុង​មី​កញ្ចប់​មាន​សារ​ធាតុគីមី ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង ខូច​តម្រង់​នោម ។​Nissin Foods ដែលជា​ក្រុមហ៊ុន​ផលិតផល​មី​ដំបូង នៅក្នុង​ប្រទេស​ជប៉ុន នៅ​ឆ្នាំ ១៩៥៨ មិន​ឆ្លើយតប​ទៅនឹង ការសុំ​អត្ថាធិបាយ នោះទេ ពី​សំណាក់​ក្រុម ហ៊ុន Yahoo Health ​
​លើ​បញ្ហា​នេះ ៕