​អាហារ ១០ ប្រភេទ​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​បំផុត

0

​ការទទួល​ទាន​អាហារ​ដើម្បី​ឲ្យ​ស្បែក​ស្រស់ស្អាត​ពិតជា​មាន​ភាព​ងាយស្រួល​ជាង​ដែល​អ្នក​គិត ទទួលទាន​អាហារ​ទាំង ១០ មុខ​ដែលមាន​សមត្ថភាព​ជួយ​ចិញ្ចឹម​ស្បែក និង​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម​។ សូម​បន្ថែម​របស់​ទាំង​អស់នេះ​ចូលទៅក្នុង​អាហារ​របស់​អ្នក អ្នកនឹង​សង្កេតឃើញថា​ស្បែក​ពិតជា​

ប្លែក​មុន បន្ទាប់ពី​ទទួលទាន​អាហារ​ទាំងអស់នេះ​។​១. ប្រភេទ​បន្លែ​ស្លឹក​ពណ៌​បៃតង​ក្រ​ម៉ៅ​​បន្លែ​ទាំងនេះ​មាន​សមត្ថភាព​ជួយ​ការពារ​មិន​ឲ្យ​ចេញ​មុន​។ បន្លែ​ស្លឹក​ពណ៌​បៃតងចាស់​ដូចជា​ស្ពៃខៀវ​ជាដើម​មាន​សមត្ថភាព​ប្រឆាំង នឹង​អុកស៊ីតកម្ម​។ វា​អាច ជួយ​ការពារ​ស្បែក កម្ចាត់​មេរោគ​អាក្រក់​ដែល​បណ្តាល​ឲ្យ​កើត​មហារីក​ស្បែក​។r

ប្រសិនបើ​សុភាពនារី​ដែល​ខ្វះ​ជាតិ​ដែក ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក នឹង​កើតមានឡើង ដូច្នេះហើយ​គួរតែ​បរិភោគ​ស្ពៃខៀវ​។ ម្យ៉ាងវិញទៀត​ស្ពៃខៀវ​ក៏មាន​ជាតិ​ស័ង្កសី​ផងដែរ តាម​ការសិក្សា​មួយ​របស់​ជនជាតិ​ស្វី​សបាន​ឲ្យ​ដឹងថា អ្នក​ដែល​កើតមុន​ប្រសិនបើ​បានផ្តល់​នូវ​ជាតិ​ស័ង្កសី​ចូលទៅក្នុង​រាងកាយ​ក្រោយ ៣ ខែម្តង នោះ​មុន ៨៥% នឹងត្រូវ​បាត់​ទាំងស្រុង​។​២. ប្រេង​អូ​លីវ​​ប្រេង​មួយ​ប្រភេទ​នេះ​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ជួយ​ឲ្យ​មុខ​ស​ភ្លឺរលោង បរិមាណ​នៃ​ខ្លាញ់ និង​ប្រេង​ជា​តម្រូវការ​នៅក្នុង​ម្ហូបអាហារ វា​មាន​សារៈសំខាន់​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​។

អ្នក​ដែលមាន​ស្បែក​ស្ងួត ឬក៏​របកស្បែក​ប្រសិនបើ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រេង និង​ខ្លាញ់ នោះ​វា​នឹង​ជួយ​ឲ្យ​កាត់បន្ថយ​ស្បែក​ស្ងួត ឆាប់​ជាសះស្បើយ និង​កាន់​តែមាន​ភាព​ក្មេង​ជាង​វៃ​ក្នុង​រយៈពេល​តែ ២ ទៅ ៣ ស​ប្តា​ហ៏​។ ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ក្នុង ១ ថ្ងៃ ឬក៏​ទទួលទាន​សាឡាត​ជា​រៀងរាល់ថ្ងៃ​នឹង​ជួយ​ដល់​ស្បែក​ស្ងួត និង​ស្បែក​ខូច​។ សម្រាប់​អ្នក​ដែល​រន្ធ​ញើស​បិទ​ជិត ខ្លាញ់ និង​ប្រេង​អូ​លីវ​នឹង​ជួយ​បើក​រន្ធ​ញើស​។​៣. ដើរ​កំសាន្ត​តាម​ឆ្នេរ​​ការដើរ​កសាន្ត​តាម​ឆ្នេរ​ក៏​អាចជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ជួយ​រក្សា​សុខភាព​ឲ្យ​បានល្អ ព្រោះ​មាន​ចំហាយ​ទឹកជា​អ្នក​ព្យាបាល​ស្បែក​មិន​ឲ្យ​ចេញ​រោគ​ភ្លឺ​។

ប្រតិកម្ម​ស្បែក​នឹងធ្វើ​ឲ្យ​ស្បែក​មើលទៅ​ត្រ​ឡុ​ក​ត្រ​ឡុ​ន ហើយ​ស្បែ​កមាន​ជាតិ​ខ្លាញ់​ច្រើន​នឹង​បណ្តាល​ឲ្យ​ស្បែក​ជ្រីវជ្រួញ​បាត់បង់​សម្បុរ​។ គំនិត​ដែល​ល្អ​គឺ​អ្នក​គួរតែ​ទទួលទាន​ទឹក​យ៉ាងតិច ៨ កែវ​ក្នុង ១ ថ្ងៃ​ដើម្បី​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ​។​៤. ផ្កា​ខាត់ណា (​អា​មេ​រិច​កាំ​ង​)​ផ្កា​ខាត់ណា​អាចជួយ​ឲ្យ​ស្បែក​ទន់ និង​ក្មេង​ជាង​វ័យ ព្រោះ​វា​ផ្ទុក​នូវ​បរិមាណ​វីតាមីន A និង​វីតាមីន C ច្រើន​ព្រមទាំង​ប្រូតេអ៊ីន​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​ស្បែក​។ វីតាមីន C អាចជួយ​ឲ្យ​ស្បែក​ទន់ និង​ភ្លឺ​ថ្លា​។ ចំណែកឯ​វីតាមីន A វិញ​អាចជួយ​ការពារ​ស្បែក​ពី​ការឆ្លង​មេរោគ​ផ្សេងៗ​។​៥. ផ្លែឈើ​តូចៗ​​ផ្លែឈើ​អាច​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ ជួយ​ដល់​សុខភាព​ស្បែក ផ្លែឈើ​តូចៗ​ទាំងនេះ​ជាឃ្លាំង​ផ្ទុក​នូវ​សារធាតុ​ដែល​ប្រឆាំង នឹង​ភាព​វ័យ​ចំណាស់​។

ផ្លែឈើ​តូចៗ​ក៏​អាចជួយ​ការពារ និង​សមភាព​ការចងចាំ​បាន​តិច​។ ផ្លែ​ស្ត​ប​ប៊ឺ​រី​ទុំ​ផ្ទុក​នូវ​វីតាមីន C ដែល​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់​ចេញ ជួយ​ឲ្យ​ស្បែក​ថ្មី​កើតឡើង​វិញ និង​ក្មេង​ជាង​វ័យ​។​៦. ត្រី​សាល់​ម៉ុ​ន​​ត្រី​សាល់​ម៉ុ​ន​អាចជួយ​កាត់បន្ថយ​កន្ទួល​រមាស់​លើ​ស្បែក និង​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត ត្រី​សាល់​ម៉ុ​ន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់ ៣ ប្រភេទ ជួយ​ប្រឆាំងនឹង​ស្បែក​ស្ងួត ជួយ​កាត់បន្ថយ​ភាព​ហើម​នៅលើ​ស្បែក​។ អាស៊ីត​ខ្លាញ់​ទាំងនេះ​ក៏​អាចមាន​នៅក្នុង​ត្រី​ស្បៃ​កា ត្រី​សមុទ្រ ឬក៏​នៅក្នុង​ផ្លែឈើ​។ ប្រសិនបើ​អាច អ្នក​គួរតែ​ទទួលទាន​ខ្លាញ់ត្រី ២ ក្រាម (​ដែល​អាច​រកបាន​នៅតាម​ឱសថស្ថាន​) ស្មើនឹង ១១៤ ក្រាម​នៃ​ខ្លាញ់​របស់​ត្រី​សាល់​ម៉ុ​ន​។ ឬក៏​សាកល្បង​ប្រេង​ធញ្ញជាតិ និង​គ្រាប់​ធញ្ញជាតិ​សម្រាប់​អាហារ​ពេលព្រឹក​របស់​អ្នក​។

ខ្លាញ់ត្រី​និង​គ្រាប់​ធញ្ញជាតិ​ផ្ទុក​នូវ​ជាតិ​ស័ង្កសី​ដែល​អាចជួយ​ព្យាបាល​មុន​យ៉ាង​មាន​ប្រសិទ្ធិភាព និង​ជួយ​ឲ្យ​កោសិកាលូតលាស់​បានល្អ​។​៧. ផ្លែ​ឪឡឹក​​ផ្លែ​ឪឡឹក​អាច​ការពារ​ស្បែក​រលាក និង​ជ្រីវជ្រួញ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ដែល​អាចជួយ​ទប់ទល់​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​។​៨. សណ្តែកសៀង​​ប្រសិទ្ធិភាព​របស់​សណ្តែក​សៀង អាចជួយ​បំបាត់​ស្លាកស្នាម​នៅលើ​ផ្ទៃ​ស្បែក ការពារ​មិន​ឲ្យ​កើតមុន​។ ពេទ្យ​សើ​ស្បែក​បាន​និយាយថា​ត្រូវ​ទទួលទាន​សណ្តែកសៀង ៨៥ ក្រាម​ក្នុង ១ សប្តាហ៍​។ ម្យ៉ាងវិញទៀត​សណ្តែកសៀង​ផ្ទុក​នូវ​វីតាមីន E ដែល​អាចជួយ​ឲ្យ​កោសិកាលូតលាស់​បានល្អ និង​ជួយ​រក្សា​ឲ្យ​ស្បែក​ទន់​។​r

៩. ការ៉ុត​ការ៉ុត​មាន​អត្ថប្រយោជន៍ ក្នុង​ការជួយ​ការពារ​ភាព​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត មាន​សុខ​ភាពល្អ មិន​ថា​ពេលណា​ក៏ដោយ ទំពារ​ការ៉ុត​ឲ្យ​បាន​ច្រើន​ពីព្រោះ​ការ៉ុត​ផ្ទុក​នូវ​វីតាមីន A ដែលមាន​សារៈសំខាន់​ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ​។ អ្នក​ក៏​អាច​រកបាន​នៅក្នុង​ផ្លែឈើ និង​បន្លែ​ដូចជា​ផ្លែ​សេរី ឬ​ដំឡូងបារាំង​។​១០. ម្សៅ​អា​វ័ន​​ម្សៅ​ប្រភេទ​នេះ​អាចជួយ​កម្ចាត់​ជាតិពុល និង​ជួយ​ឲ្យ​ស្បែក​លូតលាស់ ការទទួល​ទាន​ម្សៅ​អា​វ័ន​ដូចជា​បបរ​សម្រាប់​អាហារ​ពេលព្រឹក គឺ​ពិតជា​ល្អ​សម្រាប់​សុខភាព​ស្បែក​។ វា​នឹង​ទៅ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​។ ម្សៅ​អា​វ័ន​សម្បូរ​ទៅដោយ​វីតាមីន B ជួយ​ផលិត​កោសិកា​ស្បែក​ថ្មី​៕