Selena Gomez និង​តារា​សម្តែង Orlando Bloom មាន​ស្នេហា​អាថ៌កំបាំង​

0


​តារាចម្រៀង Selena Gomez និង​តារា​សម្តែង Orlando Bloom ត្រូវបាន​អ្នកប្រមាញ់​រូបថត​បានធ្វើ​ដំណើរ​រួមគ្នា​នៅ ព្រលានយន្តហោះ ដោយ​សង្ស័យថា​មាន​ទំនាក់ទំនង​លើសពី​អាជីព ។​Selena Gomez និង​តារា​សម្តែង Orlando Bloom បានធ្វើ​ដំណើរ​រួមគ្នា នៅ​ព្រលានយន្តហោះ LAX ក្នុង​

ទីក្រុង​ឡូ​អេ​ន​ជើ​ឡេស ។ បើតាម​ប្រភពព័ត៌មាន DMail បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ មកពី​ប្រទេស​កាណាដា ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ ខណៈដែល​តារា​ទាំងពីរ​នេះ ត្រូវបាន​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា​ផ្អែម​ល្អែ​ម​ជាមួយនឹង​គ្នា ។​​រំឭក​វិញ​ផងដែរ​ថា កាលពី​ថ្ងៃទី ៧ ខែ ឧសភា កន្លងទៅនេះ អតីត​មិត្ត​ប្រុស​របស់ Selena Gomez តារាចម្រៀង​សម្បូរ​រឿងអាស្រូវ Justin Bieber បាន​ប្រ​ទូ​សារាយ​ជាមួយនឹង Orlando Bloom នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ។hg

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា Orlando Bloom បាន​ព្យាយាម​វាយ​ទៅលើ Justin Bieber បន្ទាប់ពី​តារាចម្រៀង​ឈ្លើយ​វ័យក្មេង​នេះ បាន​អះអាងថា ធ្លាប់​រួមរ័ក​ជាមួយនឹង Miranda Kerr អតីត​ប្រពន្ធ Orlando ។​​ប្រភពព័ត៌មាន​បានធ្វើ​ការប៉ាន់ស្មាន​ថា រឿង​នេះដែរ​កើតឡើង ទំនងជា Justin Bieber ច្រណែន ឬ​ប្រចណ្ឌ នឹង Orlando បន្ទាប់ពី ច​ចាម​អារាម​ថា Orlando មាន​ទំនាក់ទំនង​ជាមួយនឹង Selena ។​​

នៅ​ឆ្នាំនេះ រូបថត​មួយ​សន្លឹក​ដែល​ត្រូវបាន​គេ​លួច​ថត​បាន ដោយ Orlando និង Selena បាន​អង្គុយ​នៅ​ចិ​ញ្ជើ​ម​ផ្លូវ​រួមគ្នា ប៉ុន្តែ​តំណាង​អ្នក​ទាំងពីរ​បាន​អះ​អា​ថា វា​គ្រាន់តែ​ជា​ព័ត៌មាន​មិន​ពិតតែ​ប៉ុណ្ណោះ ។​ទោះបីជា​យ៉ាងណា​រូបភាព​ថ្មី​នេះ ដែល​ថត​បាន​នៅ​ព្រលានយន្តហោះ ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​មាន​ស្នេហា​អាថ៌កំបាំង បន្ទាប់ពី Selena មិនអាច​ទទួលបាន​កា​រ​ស្អំ​បេះដូង​ពី Bieber ៕