ស្រលាញ់​អូន​ស្មោះ​បងខុស​មែន​ទេ ? ពី​គូ​ម៉ា ស្តាប់ទៅ​រំជួល​អារម្មណ៍​

0

​ភ្នំពេញ​៖ ក្រោយពី​ការអះអាង​របស់លោក មាស សុខ​រតនៈ ថា​បាន​ត្រៀម ២០ បទ សម្រាប់​គូ​ម៉ា រួចមក បទ​ថ្មី ក្រោម​ចំណងជើង​ថា ស្រលាញ់​អូន​ស្មោះ​បងខុស​មែន​ទេ ? កំពុងតែ​ប្រទាញ់​អារម្មណ៍​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​សំឡេង​ដ៏​អន្លង់​អ​ន្លោ​ច ក្រអួន​ក្រអៅ

ជាមួយនឹង​អត្ថន័យ​បទ​ចម្រៀង​ដ៏​កំសត់ ដែលជា​បទ​ថ្មី របស់ គូ​ម៉ា ជ្រក​ក្រោម​ផលិតកម្ម​ថោ​ន ។​​2014-10-23_112909

ស្នេហា ពិបាក​នឹង​បកស្រាយ​ខ្លាំងណាស់ ជម្រៅ​ចិត្ត​ស្រលាញ់ មិនបាន​វាស​បាន និង​មិនអាច​ឃាត់​បានទេ បើ​ហាន​តែ​ខុស​មួយពេល ភាព​ក្បត់​នឹង​កើតមានឡើង ជាក់​ជាមិនខាន ដោយមាន​អ្នក​ទី​៣ ចូល​ពុះ​ជ្រៀក​ស្នេហ៍​មួយ​នោះ តើនរ​ណាយ​ល់ពី​អារម្មណ៍​មួយ​នេះ​បាន​ទៅ ?​បទ​ថ្មី

ស្រលាញ់​អូន​ស្មោះ​បងខុស​មែន​ទេ ? ដែលជា​អត្ថន័យ​ត្រូវ​នឹង​ស្នេហា​យុវជន​នាពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​វាយលុក​ទីផ្សារ​នាពេលខាងមុខ ដ៏​ខ្លី ក្រោយ​សំលេង​ស្ងប់ស្ងាត់ ជ្រក​ក្រោម​ផលិតកម្ម M កន្លងមក ៕