Borussia Dortmund (​បូ​រូ​សៀ ដ​ត​ម៉ាន់​) ត្រៀម​សំណើរ​១៥​លាន​ផោន ទិញ El Shaarawy (​អេ​ល សា​រ៉ាវី​) ពេល​ចប់​រដូវ​កាល​

0

​សារព័ត៌មាន SportsDirect News បាន​រាយការណ៍​ថា ក្លិប Borussia Dortmund (​បូ​រូ​សៀ ដ​ត​ម៉ាន់​) កំពុងតែ​ពិចារណា​លើ​ការដាក់សំណើរ​ដល់​ខ្សែប្រយុទ្ធ​ក្លិប AC Milan គឺ​កីឡាករ Stephan El Shaarawy (​ស្តេ​ហ្វា​ន អេ​ល សា​រ៉ាវី​) នៅ​រដូវក្តៅ​ខាងមុខ <!–more–>

​ ក្លិប​រងជើង​ឯក​ក្របខណ្ឌ Bundesliga (​បាន់​ដេ​ស​ស្លី​ហ្គា​) កាលពី​រដូវ​កាល​មុន​មួយ​នេះ​បាន​អះអាងថា ពួកគេ​កំពុងតែ​សម្លឹង​ឃើញ El Shaarawy ឲ្យ​ចង់​នាំយក​កីឡាករ​រូបនេះ​មកកាន់​ទឹកដី នៃ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ Robert Lewandowski (​រ៉ូ​ប៊ឺ​ត ឡេ​វ៉ាន់​ដូ​ស្គី​) ដែល​នឹង​ផ្លាស់​ទៅ​ក្លិប Bayern Munich នៅ​រដូវក្តៅ​ខាងមុខ ។​ ​

ប្រភពព័ត៌មាន​ដដែល​បាន​អះអាងថា ក្លិប Dortmund កំពុងតែ​ត្រៀម​សំណើរ​ទឹកប្រាក់ ប្រមាណ ១៥ លាន​ផោន​ដើម្បី​ដាក់​ដេញថ្លៃ​ទិញយក El Shaarawy ពេល​ចប់​រដូវ​កាល​នេះ ។​ ​គួរ​បញ្ជាក់ថា នៅ​រដូវ​កាល​នេះ El Shaarawy ចូល​លេង​បានត្រឹមតែ ៥ ប្រកួត​ប៉ុណ្ណោះ​ឲ្យ AC Milan ដែល​ក្នុងនោះ ៤ ប្រកួត​នៅ​ក្របខណ្ឌ Serie A និង​មួយ​ប្រកួត​ទៀត​នៅ​កម្មវិធី Champions League ៕ ​301630_heroa[1]