សកម្មភាព​ប្រចាំថ្ងៃ របស់​តំបន់​ប្រ​ត្តិ​ប័​ត្តិ​ការ​សឹក​រង​កំពង់ធំ

0

​ខេត្តកំពង់ធំ ៖ សកម្មភាព​របស់​កង​យោធពលខេមរៈភូមិន្ទ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ហ្វឹកហាត់ ទាំង​យុទ្ធវិធី​ក្បួនទ័ព និង​សតិអារម្មណ៍ ព្រមទាំង​បញ្ហា​ស្មារតី ក្នុងការ​ព​ង្រឹ​ក​ទាំង​វិន័យ សណ្តាប់ធ្នាប់ ការរួមរស់​ជាមួយគ្នា ដោយ​មានការ​សាមគ្គី​គ្នា បានល្អ​ប្រសើរ​នោះ គឺ​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។​

​ក្រោម​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​កំពង់ធំ បានធ្វើ​ឲ្យ​មានការ ពល​និង នាយទាហាន​បានទទួល​នូវ​ភាពកក់ក្តៅ ប្រៀបបាន​ទៅនឹង​ឳ​ពុក​និង​កូន មិនតែប៉ុណ្ណោះ​ដោយមាន​ការចង្អុល បង្ហាញ ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន មេបញ្ជាការ​ង កងទ័ពជើងគោក ជា​មេបញ្ជាការ​យោធ ភូមិភាគ​ទី​៤ បាន​ជម្រុញ​គ្រប់​វរៈ គ្រប់ អង្គភាព បន្ត​នូវ​ការដាំដុះ នូវ​បន្លែបង្ការ និង​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី សម្រាប់​ទ្រទ្រង់ នូវក្នុង​អង្គភាព ដើម្បី​កាត់ បន្ថយ​នូវ​ការចំណាយ ដោយសារតែ នៅតាម​បណ្តា​វីរៈ និង​អង្គភាព សុទ្ធសឹង​តែមាន​សក្តានុពល និង​កំលាំង គ្រប់គ្រាន់ ក្នុងការ​បង្ករ​បង្កើន​ផល ។​ ​

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៤ លោក វរៈសេនីយ៍ទោ កុល សុធា នាយរង​សេនាធិការ​តំបន់សឹក តំណាង​មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ បាន​ដឹកនាំ​កម្លាំង នៃ​តំបន់សឹករង​កំពង់ធំ បាន​ដឹកនាំ ពលទាហាន ចុះ​អនុវត្ត​ជាក់ស្តែង ក្នុង​ការដាំ បន្លែ​នៅក្នុង​តំបន់សឹក រួមមាន ត្រ​គួ​ន ត្រប់ ស្ពៃ ដើម​ខ្លឹម ឆៃថាវ និង​បន្លែ​ជាច្រើន​មុខ​ទៀត ដែលជា​ការខិតខំ​រប​ស់ កម្លាំង​តំបន់សឹក ក៏ដូចជា​ការ​ហ្វឹក​ហ្វា​ត់ ជា​គំរូ​ល្អ​ដើម្បី​យក ទៅប្រើ​ប្រាស់​ក្នុង​ជីវភាព គ្រួសារ​។​ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា ជាទូទៅ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រៅ ពី ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ទ័​ព្ទ គឺ​ពលទាហាន មិន​ថា​នៅ​តំបន់សឹក ឬក៏​នៅតាម​វរៈ​សេនា​តូច​លេខ​១ និង វរៈ​សេនា​តូច​លេខ​២ សុទ្ធ​ត្រូវបាន ជម្រុញ​ឲ្យ​មាន​ការដាំ​បន្លែ​និង​ចិញ្ចឹមសត្វ ព្រមទាំង​ជម្រុញ​ឲ្យ​កម្លាំង​ទាំង អស់​រួមរស់​ជាមួយគ្នា ដោយ​សាមគ្គី​គ្នា ជាពិសេស​គឺ​ការផ្សារភ្ជាប់​ជាមួយ និង​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាព​សិ្ន​ទ្ធ​ស្នាល ដូច​ម្តាយ​និង​កូន ប្តេជ្ញា​ការពារ​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ និង​ការពារ​ព្រះមហាក្សត្រ គាំទ្រ​រាជ​រដ្ឋា ភិ​បាល​ស្របច្បាប់​។​ ​

ដោយ ប៊ុន រដ្ឋា ​Image1 Image2 Image3 Image4 Image5