បុរស​គួរតែ​យល់ដឹង​ឱ្យបាន​ច្បាស់​អំពី ថ្ងៃទី ៨ មិនា ទិវា​សិទ្ធិនារី​ពី​ភព​លោក​

0

​ខេត្តក្រចេះ​៖ នៅ​ថ្ងៃ​៨ មិនា​ដែលជា​ទិវា​សិទ្ធិនារី​ពិភពលោក​ដែល​បាន ទទួលស្គាល់ថា ស្ត្រី​និង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​ដោយ​ប​ញ្ឍ​ប់​រាល់​ទង្វើ​និង​ការ​រើស​អាង​គ្រប់បែបយ៉ាង ដែល​ពី​មុនគេ​ធ្លាប់​យល់ថា ស្ត្រី​គ្រាន់តែ​ជា​មេផ្ទះ​បុ​ណ្ណោះ ប៉ុន្តែ​ស្ត្រី​ក៏​អាច​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ក្នុងសង្គម គ្រប់គ្រង និង​ដឹកនាំ​ដូច​បុរស​បានដែរ​។​ ​

ជាក់ស្តែង​នៅក្នុង​ថ្ងៃ ៨​មិនា ឆ្នាំ ២០១៤​នេះ គេ​ស​ង្គេ​ត​ឃើញថា បុរស​បាន​បំពេញ​តួនាទី បន្ទាប់ពី​បាន​យល់​អំពី​សិទ្ធិ​ស្មើគ្នា​រវៀង​បុរស និង​ស្ត្រី​និង​បាន ប្រព្រឹត្ត​និង​ប្រតិបត្តិ​ក្នុងការ​លើកទឹកចិត្ត​ស្ត្រី​ដោយ​គេ​សង្កេតឃើញថា នៅតាមរ​ម្មណី​ដ្ឋា​ន​នានា​នៅក្នុង​ខេត្តក្រចេះ សុទ្ធសឹងតែ​ជា​ភ្ញៀវ​មកលេង និង មក​ទស្សនា​ជា​លក្ខណៈ​គ្រួសារ ដោយ​ពួកគាត់​មាន​សភាព សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ជូន​ប្រពន្ធ​កូន​មក​សប្បាយ​ជា​លក្ខណៈ​រង្វង់​គ្រួសារ ។​ ​

ភ្ញៀវ​ជា​បុរស​មួយចំនួន​បាន​លើកឡើងថា ក្នុងនាម​គាត់​ជា​ស្វាមី និង​ជា ឳ​ពុក​គាត់​សប្បាយចិត្ត​ណាស់​ដែល​គាត់​បាន​យល់ដឹង​ពី​សិទ្ធិរ​វៀង​ស្ត្រី​និង​បុរស​ហើយ​គាត់​បាន​បំពេញ​តួរ​នាទី​ជា ស្វាមី​ល្អ និង ជា ឳ​ពុក និង​ជា អាណាព្យាបាល​ល្អ​សម្រាប់​ប្រពន្ធ​កូន ដែល​កន្លងមក​ពួកគាត់​ធ្លាប់តែ​គិតថា ស្ត្រី​ក្រៅ​នៅផ្ទះ មើល​កូន​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ស្រប​ពាក្យស្លោក​ពោល ថា (​ស្ត្រី​វិញ​ចង្ក្រាន​មិន​ជុំ​)​។​

​ពួកគាត់​បាន​បន្តថា ស្រី្ត​ក៏មាន​សមត្ថភាព​ចូលរួម​ក្នុងសង្គម​ដូចជា​បុរស​បានដែរ មិនតែប៉ុណ្ណោះ ស្រី្ត​ខ្លះ​អាចមាន​សមត្ថភាព​ជាង​បុរស​ទៀតផង​ក៏​ថា​បាន​។​ ​គួរបញ្ជាក់​ផងដែរ​ថា បុរស​មិនមែន​តែ​បំពេញ​តួនាទី​ឬក៏​ប្រតិបត្តិ​នៅក្នុង​ថ្ងៃ ៨​មិនា​នោះទេ​បុរស​គួរតែ​គោរព​ប្រ​ត្តិ​ប​ត្តិ ដល់​ស្ត្រី​ជា​ប្រពន្ធ​ជា​ម្តាយ​គ្រប់ពេលវេលា​។ 

Image1 Image2