រថយន្ត CRV ស្រវឹងធ្លាក់ភ្នែក បើក​បោះពួយ​ទៅបុក របាំង​ពុះ​ចែក​ទ្រូងផ្លូវ ៣​ផ្ទាំង​បែក​កង់ៗ ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ របាំង​ដែក​ចែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​ត្រូវបាន​បាក់​រង​កា​ខូច​ខាត់ ដោយសា​រថយន្ត​CRV ពណ៌​ទឹកប្រាក់​មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បុក កាលពី​វេលា​ម៉ោង​៧ និង ២០​នាទី​យប់ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្លូវ​២១៧ ស្ថិតក្នុង​សង្កាត់​ផ្សារ​អូ​ឬ​ស្សី​២ ខណ្ឌ ៧​មករា ។​ ​

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​មួយគ្រឿង ម៉ាក CRV ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 2G-1871 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ ២១៧

ក្នុងទិសដៅ ពី​លិចទៅ​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ហើយក៏​ព្យាយាម​បើក​គេច​ជាមួយ​ម៉ូតូ មួយគ្រឿង​នៅខាងមុខ ទើបបានជា​រេ​ចង្កូត​ទៅបុក និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​ធ្វើ​ឲ្យ​រថយន្ត​បែក​កង់​ផ្នែក​ខាងមុខ​ឆ្វេង ទៅមុខ​លែងរួច​។ ​ក្រោយពេល​កើតហេតុ ប៉ូលិសចរាចរ​បាន​ចុះទៅ​វាស់វែង​និង​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្កហេតុ និង ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕Image1 Image3