ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​គេ​ប្រ​ច័ន្ទ​លេបថ្នាំ​ងងុយដេក​អស់​20​គ្រាប់​

0

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​ព្រោះតែ​សេចក្ដី​ប្រ​ច័ន្ទ​បាន​លេបថ្នាំ​ងងុយដេក​ចំនួន​20​គ្រាប់​ដើម្បី​សម្លាប់ខ្លួន​ហេតុ​កាល​ខាងលើ​ដែល​យុវជន​គិត​ខ្លី​នេះ​កើតឡើង​កាលពី​វរ​លា​ម៉ោង​18​និង​00​នាទី​ថ្ងៃទី​05​ខែ​កុ​ម្ភះ ឆ្នាំ​2014​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ ខ​2 ក្រុមទី​3 សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បើតាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ការពារ​ភូមិ​ច្រាំង​ចំរេះ​2​បានអោយដឹងថា​៖ យុវជន​ដែល​គិត​ខ្លី​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​នោះ​ឈ្មោះ ឡូ សា លី ភេទ​ប្រុស អាយុ​22​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម មានមុខ​របរ​ដើរ​ទញ​អេតចាយ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ ទូច ណាវី ភេទ​ស្រី អាយុ​18​ឆ្នាំមាន​មុខរបរ​ជាក​ម្មការ​នី​រោងចក្រ​កាត់ដេរ លី ម៉េ​ត ធី​ត មានកូន​ស្រី​ម្នាក់ បានសម្រេច​ចិត្ត​លេបថ្នាំ​ងងុយដេក​អស់​20​គ្រាប់​។ 

បើតាម​ប្រភព​ព័ត​មាន​ពី​ម្ដាយ​ក្មេង​ជនរងគ្រោះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​កូនប្រសារ​របស់គាត់​បា​ន​ទៅ​ផ្សា​ហើយ​ឃើញ​គេ​ឌុប​កូនស្រី​របស់គាត់​ចេញពី​ធ្វើការ​ហើយក៍​កើត​មានកា​រ​ប្រ​ច័ន្ទ​នេះ​កើតឡើង​ក៍​ស្ទុះ​ទៅ​វៃ​យុវជន​ដែល​បាន​ឌុប​ប្រពន្ធ​របស់ខ្លួន​មក​ឈប់​នៅខាងមុខ​ផ្សា​គីឡូម៉ែត្រ​លេខ​7​មួយ​ដៃ​បណ្ដាលអោយ​បែ​ល​មាត់​ពេល​ឃើញ​ហេតុ​ការ​បែប​នោះ​ប្រពន្ធ​ក៍បាន​ប្រាប់ថា​៖ គឺ​នាង​មិនបាន​ជិះ​ម៉ូតូឌុប​មក​ទេ​គឺ​នាង​ដើរមក​គាប់​ជួន​ម៉ូតូ​នោះ​ឈប់​នៅ​ពីមុខ​នាង​ធ្វើអោយ​ប្ដី​យល់ច្រឡំ​ហើយក៍​ស្ទុះ​មក​វៃ​តែម្ដង​នាង​ក៍បាន​សូមទោស​ម្ចាស់​ម៉ូតូ​គេ តែ​ប្ដី​នាង​នៅតែ​ចោទថា​នាង​មាន​សា​ហាយ​ដោយ​ទ្រំ​និង​ការ​ប្រ​ច័ន្ទ​ខុស​រឿង​នោះ​ជាច្រើនលើក​ច្រើនសារ​ពុំបាន​នាង​ក៍​ឈ្លោះប្រកែក​ពាក្យសម្ដី​គ្នា​។​

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ប្ដី​របស់​នាង​ប្រើ​ក្មេង​អោយទៅ​ទិញ​ថ្នាំ​ងងុយដេក​2​បន្ទះ​ដើម្បី​យកមក​លេប​សម្លាប់ខ្លួន​តែ​ត្រូវ​ម្ដាយ​និង​រូបនាង​ជួយ​ចាប់យក​ថ្នាំ​ចេញ​ទាន់​ស្រាប់តែ​បាន​1​ម៉ោង​ក្រោយមក​ពេលដែល​បាត់មាត់​យូ​ក៍​ដើរចូល​ទៅក្នុង​បន្ទប់​ក៍​ឃើញ​យុវជន​រូបនោះ​ដេក​ស្ដូកស្ដឹង​ក្នុង​បន្ទប់​ក៍​ផ្អើលឆោឡោ​ឡើងដល់​កម្លាំង​ប្រជា​ការពារ​សង្កាត់​ច្រាំង​ចំរេះ​2​បាននាំគ្នា​ជួយ​ដឹកយក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​សម្ដេចឪ​ដើម្បី​ជួយសង្គ្រោះ​។ បន្ទាប់ពី​លោកគ្រូ​ពេទ្យ​បាន​លាង​ក្រពះ​អោយ​រួចរាល់​ហើយ​នោះ​ជនរងគ្រោះ​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​ជាតិ​ថ្នាំ​ពុំទាន់​ជ្រាប់​។​អ្នក​ដែល​ឃើញ​ហេតុ​ការ​នោះ​នាំគ្នា​ហួសចិត្ត​ដោយសារ​ការ​ប្រ​ច័ន្ទ​នេះ​យ៉ាងខ្លាំង​៕ ដោយ ជួប ស្រី​ដា​​

06b6