​រថយន្ត​តា​កូ​ម៉ា​បុក​ម៉ូតូ​សេ​១២៥​រងរបួស​ធ្ងន់​៣​នាក់ ហើយ​បើក​រត់គេចខ្លួន​បាត់ស្រមោល​

0

​ភ្នំពេញ​៖ បុរស​៣​នាក់​បាន​រងរបួស ធ្ងន់ធ្ងរ នៅនឹងកន្លែង​កើតហេតុ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​ពេញទំហឹង ហើយ​រថយន្ត​បង្ក​នេះ បើក​គេចខ្លួន​បាត់ស្រមោល កាលពី​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី យប់​ឈានចូល​ថ្ងៃទី​០៩​ខែ មិនា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុ​ប​អាងទឹក តាម​បណ្តោយ ផ្លូវ​មុនី​រ៉េត កែង​ផ្លូវ ២១៥ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា ។​

​ ​តាម​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុង​.​កែប 1A-0915 បាន​ជិះ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​មុនី​រ៉េត ពី​ទិសដៅ​ពី លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច

កើតហេតុ​ស្របពេល​ដែលមាន​រថយន្ត មួយគ្រឿង ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​មិន​ចាំ​ស្លាក​លេខ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ ប​ញ្ជ្រា​ស​គ្នា​ជាមួយ​ម៉ូតូ ហើយដោយ​សារ​អ្នកបើករថយន្ត​មាន​សភាព​ស្រវឹង ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​រថយន្តបុក​ចំ​ម៉ូតូ​សង់​សេ​១២៥ ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ ត្រូវ​ខ្ទា​ត់​ផ្លោង​ហោះ​បុក​និង​ថ្នល់​រងរបួស់​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ផងដែរ​។

ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​រង​ការខូចខាត ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​បង្ក​បាន​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ខណ្ឌ ៧​មករា រងចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ​៕Image2 Image1