នារី​រូប​ស្រស់​បើករថយន្ត បុក​បង្គោល​ភ្លើងស្តុប រងរ​ខូចខាត ហើយ​សមត្ថកិច្ច​ឲ្យចេញ ទៅដោយ ស្រួល​

0

​ភ្នំពេញ​: រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​ដែល​បញ្ជា​ដោយ​នារី​រូប​ស្រស់​ម្នាក់ សង្ស័យ មាន ជាតិ​ស្រវឹង​ក្នុង​ខ្លួន​នោះ បាន​បួង​សង្កូត​បោះពួយ​ទៅ​បុក​បង្គោល​ភ្លើងស្តុប​រង​ការខូចខាត បន្តិចបន្តួច កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​យប់​ឈានចូល ថ្ងៃទី​០៣ ខែ​វិច្ចិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ស្តុប សន្ធរម៉ុក តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​និង​ផ្លូវ ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា គេ​បាន​ឃើញ រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញេ 2K-5288​ដែរ​បើកបរ​ដោយ​នារី​ម្នាក់ និង​រួម​ដំណើរ ជាមួយនិង ប្រុស​ម្នាក់​ទៀត បាន​បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ដោយ​ព្យាយាម​បួង​ចង្កូត​បត់​ឆ្វេង មក​ផ្លូវ​កម្ពុជា​ក្រោម ក៏​ជ្រុល​ទៅ​បុក​និង​បង្គោល​ភ្លើងស្តុប​បណ្តោយ​ឲ្យ​រថយន្ត​ខូចខាត​មុខ​ផ្នែក​ខាង​ក្រ​ពិត​កាង ហើយ​ចំ​ណែ​បង្គោល​ភ្លើងស្តុប​វិញ បាន​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។​បន្ទាប់​សមត្ថកិច្ច​ប៉ុស្លិ៏ នគរបាល ផ្សារ​ដេប៉ូ​២ បាន​ចុះ​មក​ដល់ កន្លែងកើតហេតុ​ក៏​បាន​ឲ្យ​រថយន្ត​បើក​ចេញ​ទៅ ដោយ ស្រួល ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ចឹង​។

ប្រជា​ពលរដ្ធ​នៅ​កន្លែងកើតហេតុ បាន រិះគន់​ចំពោះ​សមត្ថកិច្ច ខាងលើ​ថា ហេតុអ្វី​បានជា​លោក សមត្ថកិច្ច​ឲ្យ​រថយន្ត បង្កហេតុ នេះ បើក​ចេញ​ដោយ ស្រួល យ៉ាងនេះ ចុះ​បើក​សិន​ជា​ម្ចាស់​រថយន្ត នេះ បើក​ទៅ​ខាង​មុខ​ទៅ បុក​គេ​ទៀត​តើ​គិត​យ៉ាង​ម៉េច ? ឬ​មួយ​ក៏​ម្ចាស់​រថយន្ត​នេះ​ត្រូវ​បងប្អូន របស់​លោក​សមត្ថកិច្ច ។ ប្រជា​ពលរដ្ធ​បាន​បន្តទៀតថា នេះ​ចំពោះ​បង្គោល​ភ្លើងស្តុប​គេ បើករថយន្ត​បុក​ប៉ុនឹង​ហើយ ចុះ​ទ្រោម​មនុស្ស​វិញ​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។

1