បុរស​ស្រវឹង​ម្នាក់​ត្រូវ​ត្រូវ​ក្មេង​ទំនើង​មួយក្រុម​វាយ​បណ្ដាលអោយ​រង់​របួស​យ៉ាងដំណំ​

0

​ភ្នំពេញ​៖ បុរស​ស្រវឹង​ម្នាក់​បាន​រង់​របួស​យ៉ាងដំណម​ខណៈដែល​រូបគាត់​ស្រវឹង​ដើរ​តាម​ឡូឡា ពេញ​ផ្លូវ​ក៍​ត្រូវ​ក្មេង​ទំនើង​មួយក្រុម​វាយ​បណ្ដាលអោយ​សន្លប់​ដែល​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៧​និង​៤០ យប់​ថ្ងៃទី ០៩ ខែ កុ​ម្ភះ ឆ្នាំ​២០១៤​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ត ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​នៅ​ចំណុច​មុខ​ហាង តន្ដ្រី​ទឹកឃ្មុំ ។​ ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន បុរស​ស្រវឹង​ម្នាក់ បាន​ដើរ​តាមផ្លូវ ព្រះ​ស៊ី​សុ​វត្ត ដោយ​ដើរ​ឡូឡា​ពេញ​ខណៈនោះ​ក៍មាន​ក្មេង​ទំនើង មួយក្រុម ដើរ​តាម​បណ្ដោយ​ផ្លូវ​នោះដែរ​រួច​ក្មេង​ទំនើង​មួយក្រុម​ខាងលើ​ក៍បាន​វាយ​បុរស​ស្រវឹង ខាងលើ​បណ្ដាលអោយ​រង់​របួស​យ៉ាងដំណំ​។​ ​

ក្រោយពេល​កើតហេតុ​ក្មេង​ទំនើង​មួយក្រុម​ខាងលើ​បាន​រត់គេច​បាត់ស្រមោល​ហើយ​បុរស​រង់​គ្រោះ​ខាងលើ​ក៍​ត្រូវ​ប្រជា​ពលរ​ដ្ធ​ជួយសង្គ្រោះ​ទាន់ពេលវេលា​ហើយ​បុរស​រង់​គ្រោះ​បាន​ក្រោក​ឡើង​រួច ដើរ​ត្រលបទៅផ្ទះ​វិញ​។​ ​Image6 Image7