រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​បុក​ម៉ូតូ​សេ​១២៥ របួស​ម្នាក់​ហើយ​រថយន្ត​បើក​រត់​តែ​បាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​បាំ ង​ពីមុខ​

0

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​រងរបួស​បែកក្បាល​នឹង​ហូរឈាម​តាម​ត្រចៀក ដោយសារ​យុវជន​ម្នាក់នេះ​ជិះ​ម៉ូតូ សេ ១២៥ មួយគ្រឿង ហើយ​ត្រូវ​បុរស​ម្នាក់​បើកបរ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២ នឹង ៤០​នាទី​ឈានចូល​ថ្ងៃទី ១០​ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិត​ចំណុច​មុខ​ខារ៉ាអូខេ រ៉ក តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW 1977 ជិះ​ធ្វើដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ត្បូង​ទៅ​ជើង យ៉ាង​លឿន លុះដល់​ចំណុច​ខាងលើនេះ​ក៏ត្រូវ​បុរស​ម្នាក់​បើកបរ​រថយន្ត​

ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K 7603 ក្នុង​ល្បឿន​លឿន​ទិសដៅ​ស្រប​ជាមួយ​ម៉ូតូ ហើយ​បាន​រេ​ចង្កូត​ជ្រុល​ល្បឿន​បុក​ម៉ូតូ​សេ ១២៥ ពីក្រោយ​យ៉ាង​ពេញ ទំហឹង នឹង​កិន​ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង​រួច​រថយន្ត​បង្កហេតុ បាន​បន្ថែម​ល្បឿន​បើក គេចខ្លួន តែ​បាន​យុវជន​ម្នាក់​ត្រូវជា​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​គុប​ជ្រុង ពណ៌​ទឹកប៊ិច មួយគ្រឿង​ដេញតាម រថយន្ត​នឹង​បាន​យក​ម៉ូតូ​ទៅ​បាំង​នៅមុខ​រថយន្ត​បង្ក ទើប​រថយន្ត​ជ្រុល​ល្បឿន​បុក​មួយតង់​ទៀត​រង​ការខូចខាត ទាំង​ម៉ូតូ​នឹង​រថយន្ត ។ ​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​សម្របសម្រួល​រវាង​ភាគី​ទាំង ២ ដោយ​តម្រូវ​ឲ្យ​ម្ចាស់ រថយន្ត​សង​ថ្លៃ​ព្យាបាល​របួស នឹង ជួសជុល​ម៉ូ​តុ​ឲ្យ​ទៅ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​ភ្លាមៗ​។Image2 Image1