​សាច់សត្វ​ពស់ ជា​ឱ​ស​សាក​សិទ្ធ​ព្យាបាល​ជំងឺ​

0


​ការបរិភោគ​សាច់​ពស់ ត្រូវបាន​គេ​ចាប់អារម្មណ៍ សួ​រលើ​បញ្ហា​នេះ ដោយ​ចោទ​សួរថា តើ​សាច់​ពស់ ផ្តល់​គុណប្រយោជន៍​យ៉ាងដូចម្តេចខ្លះ​ដល់​សុខភាព ?​សត្វ​ពស់​ត្រូវបាន​ គេ​យក​វា​មក​ធ្វើជា​ម្ហូប​ដ៏​ឆ្ងុយឆ្ងាញ់ និង ជា​ឱសថ​ត្រាំ​ស្រា​កែរោគ​ដ៏​សាក​សិទ្ធ​ទៀតផង ។ បើ​យោងតាម​របាយការណ៍រ​បស់​ឱសថ វា​អាច​ធ្វើជា​ថ្នាំ ដូចនេះ បរិភោគ​សាច់​ពស់ វា​ល្អ​សម្រាប់​សុខភាព មនុស្ស​។Snake
​សាច់​ពស់ ជា​ឱសថ ស៊ុប​ដ៏​មានតម្លៃ ។ សាច់​ពស់​គឺ​ផ្អែម ឆ្ងាញ់ ប្រៃ ដោយ​វា​ជួយ​សម្រួល​ដល់ ការដក​ដ​ង្ហើ​ប កុំ​ឲ្យ​មាន​កម្រិត​ទាប ការព្យាបាល​ជំងឺ​សរសៃ​ប្រាសាទ និង​ឈឺចាប់​ត្រង់​តំបន់​ប្រាសាទ ព្យាបាល​សន្លាក់ឆ្អឹង អស់កំលាំង​ស្ពឹក​ជើង ប្រកាច់ ព្យាបាល​រោគ​ប្រដាប់ភេទ និង ពោះវៀនធំ យ៉ាង​សាក​សិទ្ធ​។​
​ឱសថ ដែល​ធ្វើ​ពី​សាច់សត្វ​ពស់ ជា​ឱសថ​ប្រឆាំង​ជំងឺ ដ៏​ច្រើនសន្ធឹក បើសិនជា​យើង​ប្រើប្រាស់​វា​ទៅតាម​ក្បួនខ្នាត​ត្រឹមត្រូវ​នោះ ។ ករណី​ដែល​ប្រើប្រាស់​សាច់សត្វ​ពស់ ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក ត្រូវ តែ​យក​វា​ទៅ​ផ្សំ​ជាមួយនឹង រុក្ខជាតិ​ក្លិនក្រអូប​ប្រើ​ជា​គ្រឿងសម្ល ឬ​ថ្នាំ ហើយ​បើសិន​ថែម​ឈាម​ពស់ បញ្ចូល​ទៀត កាន់​តែមាន​ប្រសិទ្ធភាព ៕