​ចាប់ផ្តើម​បោះឆ្នោត​សភា​កូរ៉េខាងជើង

​កូរ៉េ​ខាងជើង៖ ការបោះឆ្នោត​សភា​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ៩ មីនា នៅ​កូរ៉េ​ខាងជើង ដើម្បី​ជ្រើសរើស​សមាជិក​សភា​របស់​ប្រទេស​នេះ ។ អ្នក​បោះឆ្នោត​បាន​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក សភា​នីតិកាល​ទី​១២ ដែល​មាន​អាណត្តិ​៧​ឆ្នាំ យោងតាម​រដ្ឋធម្មនុញ្ញ​របស់​

ប្រទេស ។ 
 
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម ជុង អ៊ុន មាន​ឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​លេខ​១១១ ក្នុងឋានៈ​ជា​បេក្ខជន​មួយ​រូប​ដែរ ។ នេះ​ជា​ការបោះឆ្នោត​សភា​លើក​ដំបូង ក្រោម​ការដឹកនាំ​របស់​លោក​គីម ជុង​អ៊ុន ដែល​ឡើង​កាន់​អំណាច​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១១ ក្រោយ​មរណភាព​របស់​ឪពុក​លោក គឺ​លោក​គីម ជុងអ៊ុល ៕

 

kh-01