​ចិន​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិច​ទៅ​លើ​ប្រទេស​រុស្ស៊ី

ចិន៖ ​ទី​បំផុត​រដ្ឋាភិបាល​ចិន ក៏​បាន​ប្រតិកម្ម​ទៅលើ​គម្រោង​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​និង​រុស្ស៊ី​ពាក់ព័ន្ធ​វិបត្តិ​ក្នុង​ប្រទេសអុយ​ក្រែន​។ 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បញ្ចាក់​ថា ក្នុងស្ថានភាព​នាពេលនេះ​ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ

ជា​វិធីសាស្ត្រ​ល្អ​បំផុត មិន​ត្រូវ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញទៅមក​នោះឡើយ​។ 
​ពាក់ព័ន្ធ​និង​ការសម្រេច​ចិន​របស់​គ្រីមៀ ធ្វើ​ប្រជាមតិ​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​អ៊ុ​យក្រែន ចូល​ជាមួយ​រុស្ស៊ី រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គាំទ្រ​ដល់​ការដោះស្រាយ​វិបត្តិ​តាមរយ​កិច្ច​ពិភាគ្សា​ហើយ​នោះ​ជា​វិធីសាស្ត្រ​តែមួយគត់​បញ្ចប់​វិបត្តិ ។ ចិន​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​អ៊ុយ​ក្រែន​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី ការពារ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ជាធំ ក្នុង​គ្រាប​ខ័ណ​ច្បាប់​។ 
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​Fumio Kishida បានឲ្យដឹងថា ពេល​នេះ​ទីក្រុង​តូ​ក្យូមិ​ន​ទាន់​គិតដល់​វិធីសាស្ត្រ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នោះ​ឡើយ​ដោយសារ​វិបត្តិ​អ៊ុ​យក្រែន​។​លោក Kishida បញ្ចាក់​ថា ប្រតិកម្ម​របស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​អាស្រ័យ​ទៅ​លើ​ស្ថានភាព និង​សកម្មភាព​ដោះស្រាយ​របស់​ប្រទេស​ជាប់​ពាក់ព័ន្ធ​។ 
 កន្លងមក រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ក៏​បាន​ជួបពិភាគ្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អង់គ្លេស និង​អាល្លឺម៉ង​ពី​បញ្ហា​ខាងលើ​នោះ​ផងដែរ ។ 
​កន្លង​មក​ចិន​មិន​បាន​បង្ហាញ​ការគាំទ្រ​ដល់​ភាគី​ណាមួយ​អ៊ុយ​ក្រែ​នឬក៏​តំបន់​គ្រីមៀ​គាំទ្រ​រុស្ស៊ី ដោយសា​គ្រីមៀ​ស្ថិន​ក្នុង​អធិបតេយ្យភា​ព​របស់​អ៊ុ​យក្រែន​។ ក្រុមអ្នកវិភាគ​បាន​ធ្វើ​ការប្រៀបធៀប​ដំបន់​គ្រីមៀ​ទៅនិង​ដំបន់​ដទៃទៀត​ក្នុង​ប្រទេស​ចិន​។ ប្រសិនបើ​ចិន​គាំទ្រ​ឲ្យ​គ្រីមៀ​ផ្តាច់ខ្លួន ចូល​ជាមួយ​រស្ស៊ី​នោះ ដំបន់​គ្រប់គ្រង​ស្វាយ័ត​ជាច្រើន​របស់​ចិន​ក៏​ចង់​ផ្តាច់ខ្លួ​នដូ​ច​គ្នា​ទាំង​នោះ​ហើយ​ដែល​ធ្វើឲ្យ​ចិន​ទើសទាល់​។ បើ​គាំទ្រ​អ៊ុ​យក្រែន ការពារ​គ្រីមៀ ប្រាកដ​ជា​បាត់បង់​សម្ពន្ធ​មិន​ដែល​មានស​ត្រូវតែ​មួយ​ដូច​គ្នា​។ 
​ទាំងនោះ​ហើយ​ទើប​ធ្វើឲ្យ​ប្រទេស​មួយចំនួន​នៅ​ស្ងៀប​ចំពោះ​វិបត្តិ​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។ 
​បតិ​ជុំវិញ​ពិភពលោក​បាន​ដាក់សំនួ​រ​សួរថា​ប្រទេស​លោកខាងលិច ជា​ប្រទេស​ប្រជាធិបតេយ្យ​មាន​វ័យ​ចំណាស់​បំផុត​លើ​ពិភពលោក និង​ការ​គោរព្វ​សន្ធិ​មនុស្ស​យ៉ាង​ខ្លាំង និង​សិទ្ធ​សម្រេច​វាសនា​របស់​ខ្លួន​។​តើ​ហេតុអ្វី​បានជា​អាមេរិក​និង​លោក​ខាងលិច​មិន​គាំទ្រ​ដល់​សិទ្ធ​សម្រេច​វាសនា​របស់​ពល​រដ្ឋ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រ​ន​រារាំង​ពលរដ្ឋ​គ្រីមៀ​ចាកចេញ​ពី​អ៊ុ​យក្រែន​។ សកម្មភាព​ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​មហាអំណាច​លោកខាងលិច​មិន​បាន​គាំទ្រ​សិទ្ធ​របស់​ពលរដ្ឋ​នោះឡើយ ៕ 

 

Chinese_flag_Beijing_-_IMG_1104