រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទម្លាក់​បុរស​បរទេស​២​នាក់ ចោល​កណ្តាល​ផ្លូវជាតិ​លេខ​៣ ដោយ​មិន​ដឹង​មូលហេតុ​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​២​នាក់​មាន​អាការៈ​ដូចជា​មនុស្ស​បែកថ្នាំ ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង​បើក​ដឹក​យក​មក​ទម្លាក់​ចោល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ដោយ​មិន​ដឹង​មូលហេតុ​។​

​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង ២០​នាទី យប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​បាន​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ពណ៌​ខ្មៅ​បាន​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ និង​បាន​ទម្លាក់​បុរស​បរទេស​ចំនួន​២​នាក់ ចុះ​ពី​លើ​រថយន្ត ហើយ​រថយន្ត​នោះ​បាន​បើក​ចេញ​ទៅ​បាត់​។ បុរស​បរទេស​ទាំង​២​នាក់​នោះ​មាន​អាការៈ​ដូចជា​មនុស្ស​បែកថ្នាំ ដោយ​ម្នាក់​រត់​របូត​ខោអាវ មិនដឹង​ទៅ​ទីណា​ចំណែកឯ​ម្នាក់​ទៀត​ស្រែកច្រៀង​រាំ យ៉ាង​សប្បាយ​និង​រត់​ឆ្លេឆ្លារ ចុះ​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៣ ក្នុង​មូលដ្ឋាន​ខាងលើ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ កន្លែងកើតហេតុ​និង​បាន​នាំ​បុរស​បរទេស​ម្នាក់ ត្រឡប់​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោម​ចៅ​បណ្តោះអាសន្ន​សិន​ព្រោះ​ខ្លាច​បុរស​រូប​នេះ​រត់​ចុះរ​ត់​ឡើង​លើ​ផ្លូវជាតិ អាច​បង្ក​ឲ្យមាន​បញ្ហា​អ្វី​កើតឡើង​ច្រើន​ទៀត​៕​

1

2