ឡង់​គ្រីស័រ​ពន្លះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រឡាប់​កណ្តាលផ្លូវ ហើយ​ព្យាយាម​បើក​គេច​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​

0

​ភ្នំពេញ ៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ឡង់​គ្រីស័រ​មួយគ្រឿង បើក​ដោយ​បុរស​ម្នាក់​បាន​បើក​ទៅ​បុក​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ជិះ​គ្នា​៣​នាក់​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រឡាប់​កណ្តាលផ្លូវ​សំណាង​ល្អ​អ្នកជិះ​គ្រាន់តែ​រងរបួស​ស្រាល ហើយ​រថយន្ត បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​ចាប់​ឃាត់​បាន​មក​វិញ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង ៥០​នាទី អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១២ វិ​ចិ្ឆ​កា ២០១៤ នៅ​ចំណុច​ស្តុប សន្ធរម៉ុក ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ឡង់​គ្រីស័រ មួយ​គ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-6604 បើកបរ​ដោយ​បុរស​ម្នាក់ ដោយ​ធ្វើដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ ពី​លិច​ទៅ​កើត​ខណៈ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0706 ជិះ​គ្នា​៣​នាក់​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ម៉ោ​សេទុង ពេញទំហឹង​បណ្តាល​រថយន្ត​ហ៊ីយ៉ាន់ដាយ ក្រឡាប់ កណ្តាលផ្លូវ​សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ​រងរបួស​ស្រាល ។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​ដល់​ចំណុច​ផ្លូវ​លេខ​១៨៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ដើម្បី​យក​ទៅ​ដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​នៅ​ស្នងការដ្ថាន​រាជធានី​ភ្នំពេញ​៕​

1

2