ជនសង្ស័យ​ម្នាក់​បន្លំ​ខ្លួន​លួច​ឡើង​ទៅលើផ្ទះ​គេ​លួច​យក​លេប​ថប់​ម្ចាស់​គេ​តាម​ទាន់​វាយ​ទ្រម​ខ្លួន​

0

​​ភ្នំពេញ​:​ជនសង្ស័យ​ម្នាក់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​លួច​ឡើង​ទៅលើផ្ទះ​គេ​ពេល​ដែល​ម្ចាស់​គេ​ចេញ​ទៅ​លេង​នៅ​បរិវេន​មុខផ្ទះ រួច​លួច​យក​បាន​លេប​ថប់​មួយគ្រឿង ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ​ដឹងខ្លួន​ទាន់​ក៏​នាំគ្នា ស្ទាក់​ចាប់បាន​នៅ​ក្នុងផ្ទះ​ហើយ​និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​យ៉ាង​ទ្រម​ខ្លួន​ដើម្បី​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​របស់​ម្ចាស់ផ្ទះ​។

​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វរ​លា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​បេតុង​រោងចក្រ​ដី​ថ្មី ស្ថិតក្នុង​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​ជនសង្ស័យ​នោះ​មានឈ្មោះ​ថា ហួន វ័ន អាយុ ២៧​ឆ្នាំ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ត្រឡោកបែក និង មាន​ទីកន្លែង​កំណើត​នៅ​ភូមិ ជៀស ស្រុក​ត្បូង​ឃុំ ខេត្ត​កំពង់ចាម​។

​​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កើតហេតុ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ ម្ចាស់់់ផ្ទះ​បាន​ដើរ​ចេញ​មក​លេង​នៅ​បរិវេ ន​ខាងក្រៅ​ផ្ទះ ខណ​:​ពេលនោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បន្លំ​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រួច​ដើរចូល​ទៅ​បរិវេន​ខាងក្នុង​ផ្ទះ​ហើយ​បាន​ឡើង​ទៅលើផ្ទះ​លួច​យក​បាន​លេប​ថប់​មួយគ្រឿង បន្ទាប់មក​ក៏​ចុះ​មក​ខាងក្រោម​ផ្ទះ​វិញ​ហើយ​រត់​ចេញ​ទៅ​ក្រៅរបង ប៉ុន្តែ​សំណាងអាក្រក់ ត្រូវ​ម្ចាស់ផ្ទះ​គេ​ឃើញ​ទាន់​ក៏​បាន​ស្រែកថា (​ចោរៗ​) បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ មក​ជួយ​ឡោមព័ទ្ឋ​ស្ទាក់​ចាប់​ជនសង្ស័យ​នោះ ព្រមទាំង​ផ្តល់​កិត្តិយស​អោយ​ជនសង្ស័យ​ម្នាក់ មួយ​ដៃ មួយ​ជើង យ៉ាង​ទ្រមខ្លួន​នៅ​និង​កន្លែង​។​
​​ក្រោយ​ពី​ឡោមព័ទ្ឋ​ស្ទាប់ចាប់​និង​វាយ​ទ្រម​ខ្លួន​រួចមក ម្ចាស់ផ្ទះ​បាន​ហៅ​សមត្ថកិច្ច អោយមក ទទួលយក​ជនសង្ស័យ​នោះ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​កាត់ទោស​តាម​ផ្លូវច្បាប់​៕​
1