បុរស​ម្នាក់​ជិះ​ម៉ូតូ​រអិលដួល​បោក​ក្បាល​ទៅ​និង​ថ្នល់ រងរបួស​លែង​ដឹង​ខ្លួន​ប្រហែល​ជា​កន្លះ​ម៉ោង​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បាន​ជិះ​ម៉ូតូ​បាន​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​រអិលដួល ខ្លួនឯង​បោក​ក្បាល​ទៅ​និង​ថ្នល់​រងរបួស​លែង​ដឹង​ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​យប់​ឈានចូល ថ្ងៃទី​១២ ខែ​វិច្ចិកា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​១៨២ កែវ​និង​ផ្លូវ​លេខ​២២១ ស្ថិតក្នុង សង្កាត់​អូ​ស្សី​៣ ខណ្ឌ​៧​មករា​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BY-3159 ជិះ​ក្នុង​ទិសដៅ​ពី​ត្បួង​ទៅ​ជើង​ខណៈ​មក​ដល់ ចំណុចកើតហេតុ​ដោយសារតែ​បុរស​ម្នាក់​នេះ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ខ្លាំងពេក​និង​ផ្លូវ​គ្រួស​រអិល​ផង​នោះ​ក៏​ធ្វើឲ្យ​ម៉ូតូ​ដួល​ហើយ​បាន​បោក​ក្បាល​ទៅ​និង​ថ្នល់​រងរបួស​លែង​ដឹង​ខ្លួន​ប្រហែល​ជា​កន្លះ​ម៉ោង ក៏​ដឹង​ខ្លួន​វិញ រួច​ក៏​បុរស​នោះ​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​ត្រលប់​ទៅផ្ទះ​វិញ​តែម្តង​៕​

1

2