បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​

0

​ ​ភ្នំពេញ​៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​មួយកន្លែង​ស្ថិតនៅ​ចំណុច​មុខ​ម​ជ្ឃ​មណ្ឌល​រ៉ក់ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្ន​វង្ស ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា​បើកបរ​ដោយ​បុសរ​ម្នាក់​ស្ថិតក្នុង​ស្ថានភាព ស្រវឹង បាន​រេ​ចង្កូត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃទី​៩ កុ​ម្ភះ ឆ្នាំ​២០១៤​។​ ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​ម្នាក់ ជិះ រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9927 ។

បើកបរ​ក្នុងស្ថានភាព​ស្រវឹង ជោគជាំ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ និង​បណ្តាល​ឲ្យ​ក្បាល​នាគ​រង​ការ​ខូច ខាត​អស់​ចំនួន​មួយ​កង់​។ ហើយ​ក្រោយពី​រថយន្ត​បាន​បុក​ក្បាល​នាគ ហើយ​ម្ចាស់​រថយន្ត​បាន​ចេញពី​រថយន្ត​ហើយ​គេចខ្លួន បាត់ស្រមោល​ឈឹង ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ តែប៉ុណ្ណោះ​។​ ​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍ ស្ទូច​យក​រថយន្ត បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​Image5 Image6 Image7