គ្រោះថ្នាក់​ដល់ជីវិត​ដែល​អ្នក​មិនដឹង នៅពេល​ញ៉ាំក្តាម​

0

ម្ហូប​ក្តាម​គឺ​ឆ្ងាញ់ ជីវជាតិ កាល់ស្យូម ល្អ​សម្រាប់​សុខភាព ។ គ្រាន់តែ​នៅក្នុង​សាច់​ក្តាម ១០០ ក្រាម មាន​ជាតិ​ប្រូ​តីត ១២,៣ ភាគរយ កម្រិត​ជាតិ​ខ្លាញ់ ៣,៣ ភាគរយ ជាតិ​កាលស្យ៉ូម ៥.០៤០ មី​លី​ក្រាមនិង ផូស្វ័​រ ៤៣០ មី​លី​ក្រាម ។ វា​ក៏​មាន​ជាតិ​ដែក ៤,៧​មី​លី​ក្រាម វីតាមីន B1 ០.០១ មី​លី​ក្រាម វីតាមីន B2 ០,៥១​មី​លី​ក្រាម វីតាមីន B6 ០,១២​មី​លី​ក្រាម កូ​ឡេ​ស្តេ​រ៉ូ ១២៥ មី​លី​ក្រាម និង មេឡានីន ០,២៥ មី​លី​ក្រាម​។​Crab-2
​បើទោះបីជា​សាច់​ក្តាម ដែល​មាន​សារធាតុចិញ្ចឹម​ជាច្រើន ប៉ុន្តែ​វា​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​ជីវិត​អ្នក​បិរ​ភោគ​ផងដែរ ។​​នៅទីនេះ​គឺជា​បទពិសោធន៍​ខ្លះៗ ចំពោះ​អ្នក ដែល​ត្រូវ​ចាំ ដោយ​ចង់​បរិភោគ​ក្តាម ៖​តើនរ​ណា​ដែល​មិន​អាច​បរិភោគ​ក្តាម​បាន ?
១. ស្ត្រី​មាន​ផ្ទៃពោះ ៖ សម្រាប់​ត្រីមាស​ដំបូង នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិនគួរ​បរិភោគ​ក្តាម​នោះឡើយ ដោយ​ក្តាម​វា​ប៉ះពាល់ វា​ធ្វើ​ការសម្អាត​ដល់​ដុំ​សាច់ នៅក្នុង​រាងកាយ ដូចនេះ វា​ប្រឈម​នឹង​ការ​រលូត​កូន ។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ សម្រាប់អ្ន​ដែល​មាន​ជំងឺ​ក្រពះ ពោះវៀន មិនគួរ​បរិភោគ​ក្តាម​ឡើយ វា​នឹង​ងាយ​ទទួល​អារម្មណ៍​ឈឺចាប់ ។​Crab-1
២. អ្នក​ដែល​មាន​ជំងឺរាគ​រុស​នៅពេលដែល​មាន​ជំងឺរាគ​រុស អ្នក​មិន​គួរ​បរិភោគ​អាហារ ដែល​ធ្វើ​ពី​សាច់​ក្តាម​ឡើយ ដោយសារ​តែ​ជាតិ​រ៉ែ វា​បាន​ធ្វើ​អុកស៊ីត​កម្ម នឹង​ធ្វើឲ្យ​អ្នកកាន់​តែមានសភាព​ធ្ងន់ធ្ងរ ។​៣.​អ្នកជំងឺ​សរសៃ​បេះដូង​នៅក្នុង​សាច់​ក្តាម​មាន​ធាតុ កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ហើយ​អ្នក​ដែល​មាន​ជំងឺ​សរសៃ​បេះដូង គួរតែ កំណត់​ការបរិភោគ​អាហារ ។ ក្នុង​សាច់​ក្តាម​មាន ការឡេ​ស្តេ​រ៉ុល ១២៥ ក្រាម ក្នុង​សាច់​ក្តាម ១០០ ក្រាម ដែល​ជា​បរិមាណ​មួយ​ខ្ពស់ ដូចនេះ អ្នក​មាន​ជំងឺ​សរសៃឈាម​បេះដូង ពុំ​ចាំបាច់​ត្រូវ​ហូប​ក្តាម​ឡើយ​។​Crab-3
៣. អ្នក​ដែល​មាន​រោគ​សន្លាក់ឆ្អឹង​​នៅពេល​ដែល​ក្តាម​ងាប់​រាងកាយ​របស់​ក្តាម សម្បូរ​ទៅដោយ សមាសភាគ​គីមី ជាច្រើន ដែល​គេ​ហៅថា អាស៊ីត​អា​មី​ណូ ហី​ស្ទី​ដីន នឹង​ធ្វើឲ្យ​មនុស្ស​ងាយ​នឹង​រងគ្រោះ ដោយសារ​តែ​ការពុល​អាហារ ឈឺ​ពោះ ក្អួត ។ ជាពិសេស​ក្តាម​ដែល​ងាប់ បើសិនជា​យើង​យក​មក​បរិភោគ​វា​នឹង កាន់តែ​ងាយស្រួល ធ្វើឲ្យ​យើង​ពុល​។​
៤. មិនគួ​របិរ​ភោគ​ក្តាម​ជាមួយនឹង​ផ្លែ​សេ​ដា​សារធាតុ ដែល​មាន​នៅក្នុង​ផ្លែ​សេ​ដា ដោយ​រួម​បញ្ចូល​ជាមួយនឹង​សាច់​ក្តាម វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ក្អួតចង្អោរ ឈឺ​ពោះ ជំងឺរាគ​រុស

ជាដើម ដូចនេះ មិនគួរ​បរិភោគ​ក្តាម​ជាមួយនឹង​ផ្លែ​សេ​ដា ឡើយ​។​៥. ញ៉ាំ​ក្តាម​ចម្អិន​មិនល្អ ប្រឈម​នឹង​ចេញឈាម​ក្នុង​ខួរក្បាល​​មនុស្ស​ជាច្រើន បាន​យល់ឃើញថា បរិភោគ​ក្តាម​ស្រស់ នឹង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ មិន​ឲ្យ​រាងកាយ​ល្វត់​ល្វន់ ការ​យល់​ឃើញ​នេះ ជា​ចំណុច​ខុស​ទាំង​ស្រុង ។ ធាតុពិត នៅក្នុង​សាច់​ក្តាម មាន​ឈ្លើង រស់នៅ ប្រសិនបើ​មិន​ចម្អិន​វាឲ្យ​ឆ្អិន​ស្រួល​នោះទេ វា​នឹង​ធ្វើឲ្យ​កើត​ជំងឺ​សួត ចេញឈាម​ក្នុង​ខួរក្បាល និង​ប្រកាច់​ខ្វិន ជាដើម ៕