យុវជន​ម្នាក់​បែក​ថ្នាំ​រើស​ដុំថ្ម​គប់​កញ្ចក់​រថយន្ត និង​វាយ​អ្នកដំណើរ​តាម​ដងផ្លូវ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​

0


​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ដោយសារតែ​បុរស​ម្នាក់​បែក​ថ្នាំ ដើរ​តាម​ដងផ្លូវ រួច​រើស​ដុំថ្ម​គប់​កញ្ចក់​រថយន្ត និង​ដេញ​វាយ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ បណ្តាលឱ្យ​ស្ត្រី​ម្នាក់ រងរបួស​បែក​ភ្នែក ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​

នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។3
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី ដែល​បានឃើញ​ហេតុនេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស​ម្នាក់ ទំនងជា​បែក​ថ្នាំ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ រួច​រើស​ដុំថ្ម​គប់​កញ្ចក់​រថយន្ត និង​ដេញ​វាយ​អ្នកធ្វើដំណើរ​ពេញ​លើ​ដងផ្លូវ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង​ចោមរោម​មើល ។5

ខណៈនោះ​ស្រាប់​តែមាន​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​មិនដឹង​រឿង​អ្វី​ទាល់តែសោះ ក៏ត្រូវ​យុវជន​ម្នាក់​ដែល​កំពុងតែ ដេញ​វាយ​គេ​ពេញ​ផ្លូវ​នោះ ដាក់​ត្រូវ​មួយ​ដៃ​បណ្តាលឱ្យ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ រងរបួស ខៀវ​ភ្នែក​ផ្នែក​ខាងឆ្វេង ។ ប្រភព​បន្តថា ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​រួមជាមួយ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បានមក​ជួយ​ធ្វើការ​អន្តរាគមន៍​និង​ឃាត់​ជនបង្ក​ហេតុ​ខាងលើ ព្រមទាំង​បាននាំគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ផងដែរ ។4

​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពេល​កើតហេតុ ជន​បែក​ថ្នាំ​ម្នាក់នេះ ត្រូវ​នាំយកទៅ​ឃុំខ្លួន​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​សង្កា​ត់​បឹងទំពុន រីឯ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រួច​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅពេល​ក្រោយ ៕1