ឳ​ពុក​ចិញ្ចឹមចិត្ត​តិ​រិ​ឆ្ឆាន សម្លាប់​ក្មេងស្រី​វ័យ ៦​ឆ្នាំ​នៅក្នុង​អាងទឹក​

0

​ថៃឡង​ត៍ ៖ ( ប្រែ​សម្រួល​ដោយ ប៊ុន រដ្ឋា ) តម្រួត​ថៃ ក្របួច​ឳ​ពុក​ចិញ្ចឹម ចិត្ត​សា​មាន ជ្រមុជ​កូនស្រី អាយុ​៦​ឆ្នាំ​ចូលក្នុង​អាងទឹក ស្លាប់​យ៉ាង អាណោចអាធ័ម លទ្ធផល​តម្រួត​ធ្វើ​កោសល់​វិ​ឆ្ឆ័​យ បាន​បញ្ជាក់ថា ក្មេងស្រី​អភ័ព​ត្រូវបាន ឳ​ពុក​ចិញ្ចឹម​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ ទីបំផុត​ឳ​ពុក​តិ​រិ​ឆ្ឆាន​បាន​ឆ្លើយ​សារភាព បានធ្វើ​ទារុណកម្ម ទៅលើ​កូនចិញ្ចឹម ដោយ សារ​ខឹង​ក្មេងស្រី​ចចេស​។​ ​

ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ ស្ថិតនៅ​ភូមិ អាវ​ណ​យ ក្រុង​ប្រា​ជួប​សេរី ខាន់ ខេត្ត​ប្រា​ជួប​សេរី​ខាន់ ជនសង្ស័យ​ត្រូវជា​ឳ​ពុក​ចិញ្ចឹម​ឈ្មោះ ស​ត្ថា​ផន អាង​វ៉ា អាយុ ២៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន មក​ផ្តន្ទាទោស​តាមច្បាប់ ។ ចំណែក​ក្មេងស្រី​អភ័ព ឈ្មោះ សុ​ផា​ផន សៈមិតិ​ណាន់ អាយុ ៦​ឆ្នាំ ត្រូវបាន​ឳ​ពុក​ចិញ្ចឹម​ចិត្តខ្មៅ សម្លាប់​ក្នុង​អាងទឹក ។​ ​593880