កាត់ទោស​ប្រហារជីវិត យុទ្ធជន​ម្នាក់​រៀបចំ​ផែនការ​សម្លាប់ ឳ​ពុក ម្តាយ និង​ប្អូនប្រុស ព្រោះខឹងការស្តីបន្ទោស ពីការរៀនខ្សោយ

0

​ថៃឡង​ត៍ ៖ ( ប្រែ​សម្រួល​ដោយ ប៊ុន រដ្ឋា ) តំ​ម្រួ​ត​ថៃ បានធ្វើ​ស​និ​សិ​ត្ស សារពត៌មាន ចាប់​ក្របួច​និ​សិ​ត្ស ម្នាក់​ ​បាន​បង្ករ​ហេតុ ភ្ញាក់ផ្អើល សម្លាប់​ឳ​ពុក ម្តាយ និង​ប្អូនប្រុស បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ តែ​ព្យាយាម​គេចខ្លួន ត្រូវបាន​សមត្ថកិច្ច តំ​ម្រួ​ត​ចាប់បាន និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​កូន​ក្រពើ​ម្នាក់នេះ ទើប​សមត្ថកិច្ច​ថៃ ឲ្យ​និ​សិ​ត្ស​ឈាមរាវ ពាក់អាវ​ការពារ ក្រែង​មាន​ហេតុ​ប៉ុនប៉ង​ធ្វើបាប​។​ ​

និ​សិ​ត្ស ក្រោយពី​សមត្ថកិច្ច បាន​រកឃើញ​ភស្តុតាង ក៏ត្រូវ​បាន​ឆ្លើយ​សារភាព ថា​ករណី​ដែល​ដាច់ចិត្ត​សម្លាប់​ឳ​ពុក ម្តាយ និង​ប្អូនប្រុស ក៏​ដោយសារតែ​ខឹង ហ្នឹង​ឳ​ពុក​ម្តាយ ជេរ​ស្តីពី​រឿង​ការរៀន​អន់ រហូត​ប្រឡង​ធ្លាក់ ហើយក៏​ស​ម្រ​ច​ចិត្ត​សម្លាប់​តែ​ម្តាយ​ម្នាក់​ទេ តែ​ខ្លាច​បែកការណ៍ ក៏​សម្លាប់​ឳ​ពុក នឹង​ប្អូនប្រុស​ដើម្បី​បិទមាត់ ព្រមទាំង​បាន​ឆ្លើ​សារភាព ពី​សកម្មភាព​ប្រហារជីវិត អ្នកមានគុណ​របស់ខ្លួន ដែល​ត្រូវបាន​មហាជន សណ្ឋាន ថា​គឺជា​ទោស​ប្រហារជីវិត​ទើប​សាក​សម ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង ១១.០០​នាទី ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ នៅ​បន្ទប់ ប្រះ​ជុម​ឆាន់ ៣ ឃុំ ប្រជាធិបតេយ្យ ស្រុក​ថា​ន់​បុរី ខេត្ត​ប្រះ​ធុម​ឋា​នី និ​សិ​ត្ស​ឈាម​នរក ត្រូវបាន​សមត្ថកិច្ច ក្របួច​ឈ្មោះ សូម មុត អាយុ ១៨​ឆ្នាំ ជា​កូន​បង​នៅក្នុង​គ្រួសារ បាន​ប្រើប្រាស់​អាវុធ បាញ់សម្លាប់ លោក​ផា​នុ​វ័ត សន​ព្រំ អាយុ ៤៤​ឆ្នាំ ត្រូវជា​ឳ​ពុក និង​ម្តាយ​ឈ្មោះ យោ​វ​ឡាក់ សន​ព្រំ អាយុ​៤១ ព្រមទាំង​ប្អូនប្រុស ឈ្មោះ ភ័ណ​យុទ្ធ សន​ព្រំ អាយុ ១៦​ឆ្នាំ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនដៃដល់ បាន​ខឹង​និង​ឈឺចិត្ត យ៉ាងខ្លាំង​ក៏បាន ទិញ​ថ្នាំ​ងងុយដេក ដាក់​លាយ​ទឹក ឲ្យ​ម៉ែ​ឳ ផឹក លើកដំបូង មិន​ទទួលបាន​លទ្ធផល ក៏បាន​ទៅ​ទិញ​ថ្នាំ ងងុយដេក​ម្តងទៀត តែ​ចៃ​ដប​ថ្នាំ ធ្លាក់​បែក តែ​នៅ​ថ្ងៃកើតហេតុ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ មាន​ពិធីជប់លៀង ពិសារ គោឡើងភ្នំ លុះ​ឳ​ពុក​ម្តាយ បាន ដេកលក់​អស់ ក៏បាន​ឡើងទៅ​យក​អាវុធ របស់​ឳ​ពុក ដែល​ទុក​នៅ​ជាន់​ទី​២ រួច​យកមក​បាញ់​តែ​ម្តាយ​ម្នាក់ ទេ តែ​ដល់​ឳ​ពុក​ស្ទុះ​ចេញមក ក៏​បាញ់សម្លាប់​តែម្តងទៅ ក្រោយមក​បាន​បាញ់​ប្អូនប្រុស ស្លាប់​ហើយ​បាន​យក កាំភ្លើង​នោះមក​ដាក់​នៅ​នឹង​បាតដៃ​របស់​ប្អូនប្រុស ដើម្បី​បំភាន់​ដាន​សមត្ថកិច្ច ឲ្យ​យល់ច្រឡំ​ថា ប្អូនប្រុស​ជា អ្នកបាញ់​សម្លាប់​ឳ​ពុក​ម្តាយ រួច​បាញ់​ខ្លួនឯង​តាម​ក្រោយ ។​ ​593459 593461 593463 593468