យុវជន​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​

0

​ ​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​សេ​១២៥ ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់​ថ្ងៃទី ៩ កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​ ​ ​តាម​សាក្សី​នៅ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-1229 បើកបរ តាម​បណ្តោយ​ផ្លូវ ព្រះមុន្នីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន

លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ បុក​បង្គោល​ភ្លើង​ដែក​ដែល​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​គៀប​ជាប់​ជាមួយ​បង្គោល​ភ្លើង និង​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវ​រថយន្ត​សាមុយ​មក​ដឹក​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍ លើកយក​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕ ​Image5 Image6 Image7