ក្រុមហ៊ុន Smart បានប្រកាស​បើក​លក់​ជា​ផ្លូវការ​ទូរស័ព្ទ I phone 6 និង I phone 6 plus នៅ​កម្ពុជា

0

​ ​ទូរស័ព្ទ​Iphone 6 និង Iphone 6 plus បានប្រកាស​ចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ ដោយ​ក្រុមហ៊ុន Smart ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរ​សព្ទ័​ចល័ត​ដ៍​ធំ​មួយ​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមន្នីវង្ស អាគារ​លេខ ៤៦៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

រាជធានី​ភ្ន​ពេញ ។ ​ ​លោក Thomas hhund នាយក​ប្រតិ​ប​ត្តិ្ក​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Smart Axiata Group បានប្រកាសថា ទូរស័ព្ទ​iphone 6 និង Iphone 6 plus អា​ចរក​ទិញ​បាន​នៅ​Smart store រាជធានី​ភ្នំពេញ ស្របពេល ជាមួយនិង​ទុ​រ​ស័ព្ទ Apple iphone 6 បាន​បើកសម្ពោធ​លក់​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ក​ម្ពូ​ជា ។5

ទូរស័ព្ទ​iphone 6 មានតម្លៃ​ចាប់ពី ៧២៨ ដុល្លា​ឡើងទៅ ឬ​ទទួលយក​ទូរស័ព្ទ​ដោយ​ឥត​គិតលុយ​សម្រាប់​អតិ​ធិ​ជន​ដែល​ប្រើ​គម្រោង​បង់ ប្រាក់​ប្រចាំខែ postpaid iCombo 88 របស់ Smart ។ ទូរស័ព្ទ iphone 6 និង iphone 6 plus ដ៍​អស្ចារ្យ​នេះ និង​ដំណើរការ​ល្អឥតខ្ចោះ​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណេ​ត ដែលមាន​ល្បឿន​លឿន​បំផុត​របស់​ក្រុមហ៊ុន Smart Axiata ដែល ជា​ក្រុមហ៊ុន​ទូរ​គម​នា​គម​ន៌​ផ្តាច់មុខ​តែមួយ​ប៉ុ​ណ្ណុះ នឹង​ជា​ដៃគូ​របស់​ក្រុមហ៊ុន Apple នៅ​កម្ពុជា ។2

​លោក Thomas hHund បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ខែ​មុន ក្រុមហ៊ុន​Smart បាន​បង្កើត​កម្មវិធី​ចុះឈ្មោះ​សម្រាប់ អតិ​ធិ​ជន​ដែលមាន​ចំណាប់អារម្មណ៍​លើ​ការទិញ​ទូរស័ព្ទ iphone 6 និង​iphone 6 plus ។ យើង​ទទួលបាន​ការចុះ ឈ្មោះ​លើសពី​ការរំពឹងទុក​ច្រើនដង ។1

ការលក់​ចែកចាយ​នេះ ចាប់ផ្តើម​ពី​ម៉ោង​7.30​ព្រឹក រហូតដល់​8.00 យប់ សម្រាប់​អតិ​ធិ​ជន​ដែល​បាន​ចុះឈ្មោះ​រួច ហើយ​ការចែកជូន​នេះ សម្រាប់តែ​អតិ​ធិ​ជន​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី ប៉ុ​ណ្ណុះ ។ ​អតិ​ធិ​ជន​មក​មុន​និង​ទទួលបាន​មុន ដោយសារតែ​មានការ​កំណត់​ចំនួន​អតិ​ធិ​ជន ដែល​ចុះឈ្មោះ​ក្នុង​កម្មវិធី​នេះ និង ទទួលបាន​ទូរស័ព្ទ​នៅក្នុង​កំឡុងពេល​ពី​រស​ប្តា​ហ៍​បន្ទាប់ ។ បន្ទាប់​ពីនេះ​ទូរស័ព្ទ​iphone 6 និង iphone 6 plus និង បើក​លក់​នៅ​ទូទាំងប្រទេស​តាម Smart Shop ទាំងអស់​ដែល​ចាប់ពី​ខែធ្នូ​ឆ្នាំ ២០១៤ តទៅ ។4

​លោក ហួត ពិ​សិទ បានធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស iphone 6 និង​iphone 6 plus មានការ​រីកចំរើន​ធំ​បំផុត​នៅ​ក្នុ​ប្រវត្តិ សាស្ត្រ​របស់​ទូរស័ព្ទ iphone ។ ម៉ូ​ដែល​ថ្មី​ទាំងពីរ​នេះ ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយនិង​អេក្រង់​ប្រភេទ Retina HD 4.7 អ៊ី​ញ និង 5.5 អ៊ី​ញ ព្រមទាំង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ក្នុងការ​រចនា​ម៉ូត​ដ៍​ស្តើង ងាយស្រួល​ក្នុងការ​ប្រើ ប្រាស់ ៕