​រថយន្ត​កាមរី​បា​ឡែ​ន​បើ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​៥​ផ្ទាំង​ហើយ​គេចខ្លួន​បាត់ស្រមោល​

0

​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង ដោយសារតែ​រថយន្ត កាមរី​បា​ឡែ​ន​មួយគ្រឿង​មិន​ស្គាល់​ស្លាក​លេខ​បើក​តាម​បណ្តោយ​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ី​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌ​តួ​ល​គោក​ក៏បាន​បើក​ទៅ បុក​ចំ​ពីមុខ ពេញ​មួយ​ទំហឹង​កាលពី វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃទី​១១ មិនា​២០១៤ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌ ទួលគោក ។​

​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី បា​ឡែ​ន​មួយគ្រឿង​បើកបរ​តាមផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​ពី​កើ​តទៅ​លិច​ស្រាប់តែ​មកដល់ ចំណុចកើតហេតុ​នៅ​ជិត​វត្ត​នាគ​វ​ន្ត័​ប្រមាណ​២០០​ម៉ែត្រ​រថយន្ត​ក៏​ជ្រុល​ទៅបុក រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​កំពិត​ចំនួន​៥​ផ្ទាំង​ហើយ ក្រោយពេល​កើតហេតុ​រថយន្ត​កាមរី​បា​ឡែ​ន​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។02 03