រថយន្តរ​កាមរី​បា​ឡែ​ន​បុក​រថយន្ត​ព្រូស​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ព្រូ​សរង​ការខូចខាត​យ៉ាងដំណំ​

0

​ភ្នំពេញ​៖ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ជ្រុល​ល្បឿន​បើក​រេ​ទៅបុក រថយន្ត​ព្រូស​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ព្រូស​រង​ការខូចខាត ចំហៀង​ខាង ឆ្វេង​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​២១ និង​០០​នាទី​យប់​ថ្ងៃទី​៩ កុ​ម្ភះ ឆ្នាំ​២០១៤ ទល់មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិត​តាម បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2526 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ ស្ថិតក្នុង ស្ថានភាព​ស្រវឹង​ជោគជាំ ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​ជ្រុល​ល្បឿន​រេ​ចង្កូត​ទៅបុក ចំ​ពី​ចំហៀង​រថយន្ត​

មួយគ្រឿង​ទៀត​ម៉ាក ព្រូស ពណ៌​ស្ករ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ព្រូស រង​ការខូចខាត​ចំហៀង​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ រីឯ​រថយន្ត​កាមរី​បា​ឡែ​ន​ខូចខាត​ផ្នែក​ខាងមុខ​បន្តិចបន្តួច​។ ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ធ្វើកា​អន្តរាគមន៍​សម្របសម្រួល​ភាគី​ទាំងសងខាង ដោយ​ត​ម្រូ​ង​ឲ្យ​ភាគី​ខាង​ម្ចាស់​រថយន្ត​កាមរី​បា​ឡែ​ន​សង​សំណង​ទៅខាង​ម្ចាស់​រថយន្ត​ព្រូស​ចំនួន​៦០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​ភ្លាមៗ​៕ ​Image5 Image6 Image7