ចិន​ប្រើប្រាស់​ផ្កាយរណប​ចំនួន​១០ ស្វែងរក​យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ផ្កាយរណប ចំនួន​១០​គ្រឿង​របស់​ចិន​ដែល​មាន​បច្ចេក វិទ្យា​ទំនើប​បាន​ត្រួតពិនិត្យ​នៅ​គ្រប់​ច្រក ល្ហក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​ស្វែង រក​តម្រុយ​យន្ដហោះ​ម៉ាឡេស៊ី​ដែល​បាត់ ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ។ 

​សារព័ត៌មាន​ម៉ាឡេស៊ី​បាន​ដកស្រង់ ប្រភព​ព័ត៌មាន​ពី​កម្លាំង​ទាហាន​បដិវត្ដន៍ ប្រជាជន​ចិន PDA បានឱ្យដឹងថា ម​ជ្ឈ មណ្ឌល​ត្រួតពិនិត្យ និង​តាមដាន​តាម ប្រព័ន្ធ​ផ្កាយរណប​បានចាប់ផ្ដើម​បញ្ជា ប្រព័ន្ធ​ផ្កាយរណប​ចំនួន​១០​គ្រឿង​ផ្ដោត ទៅលើ​ការរុករក​យន្ដហោះ​ម៉ាឡេស៊ី បាត់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ។ 
​សារព័ត៌មាន​ស៊ីនហួ​បាន​ផ្សព្វផ្សាយ ថា មជ្ឈមណ្ឌល​ត្រួតពិនិត្យបាន​ផ្អាក សកម្មភាព​តាមដាន​អាកាសធាតុ​ប្រព័ន្ធ ទំនាក់ទំនង​ផ្សេងៗ​ដោយ​បង្វែរ​កម្មវិធី ទាំងអស់នោះ​ទៅ​ជា​ការរុករក​តាមរយៈ រូបភាព​ទៅវិញ ។ 
​កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា គណៈ ប្រតិភូ​ចិន​បាន​ទៅដល់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ជួយ​ដល់​ម៉ាឡេស៊ី​រុករក​យន្ដហោះ និង ជួយ​ដល់​គ្រួសារ​អ្នកដំណើរ​ចិន​ដែល​បាត់ ខ្លួន ។ ពលរដ្ឋ​ចិន​ធ្វើដំណើរ​នៅលើ​យន្ដ ហោះ​សរុប​១៥៤​នាក់ ក្នុងចំណោម​២៣៩ នាក់​បាត់​ខ្លួន​ពេល​ហោះហើរ​ដល់​តំបន់ សមុទ្រ​ម៉ាឡេស៊ី និង​វៀតណាម ។  
​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឱ្យ​ម៉ាឡេស៊ី បង្កើន​ការរុករក​ឱ្យបាន​ឆាប់​បំផុត ។ អ្នក នាំ​ពាក្យ​ក្រសួងការបរទេស​ចិន​បានឱ្យ ដឹងថា “​យើង​សង្ឃឹមថា ម៉ាឡេស៊ី​នឹង យល់​ពី​ស្ថានភាព​របស់​ចិន ពិសេស​គឺ សាច់ញាតិ​អ្នក​ដែល​បាត់​ខ្លួន ដោយ បង្កើន​ការរុករក ។ ការ​បាត់​ខ្លួន​នោះ​គឺ នៅលើ​យន្ដហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី អ៊ែរ ឡា​ញ ដូច្នេះ​ម៉ាឡេស៊ី​ជា​អ្នកទទួលខុសត្រូវ​៕

MalaysiaAirlinesMissing