សាឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​កំពុងតែ​ធ្វើ​អោយ​ប្រជា​ពលរដ្ធ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​

​រាជធានី​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​សង្កាត់​ជ្រោយ​ច​ង្វា សង្កាត់​ព្រែកលៀប​និង សង្កាត់​បាក់​ខែង​តាម​បណ្ដោយ​ដង​ទន្លេ​មេ​ង្គ និង​ទន្លេសាប​ជាពិសេស​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​មេ​ង្គ​ស្ថិតនៅក្នុង​ភូមិ​ចំប​ក់មាស និង ភូមិ​ក្បាល​កោះ​ក្នុង​សង្កាត់​បាក់​ខែ​ង

ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​បន្ទាបពី​បាន​ឃើញ​សាឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​តំ​ម្រាប​ជួរគ្នា​បូម​ខ្សាច់​នៅក្នុង​ទន្លេ​យ៉ាង​គក្រឹកគក្រេង​។ បើ​តាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានអោយដឹងថា​៖ ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​ឃើញ​សាឡង់​បូម​ខ្សាច់​ធ្វើ​សកម្មភាព​បូម​ជា​រៀងរាល់ថ្ងៃ​ហើយ​ក្នុង​មួយថ្ងៃៗ​សាឡង់​បូម​ខ្សាច់​ទាំងនោះ​បាន​ដឹក​ខ្សាច់​មិន​ក្រោម​ពី​100​ជើង​នោះ​ទេ​ហើយ​សា​ឡង់​បូម​ខ្សាច់​ទាំងនោះ​បាន​ធ្វើអោយ​ទឹកទន្លេ​ដែល​ធ្លាប់តែ​ថ្លា​ក្លាយទៅជា​ទឹកល្អក់​អស់​ទៅ​ហើយ​ម្យាងវិញទៀត​ពេលដែល​សា​ឡង់​បូន​ខ្សា់​ទាំងនោះ​បាន​បូម​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​ហើយ​ធ្វើអោយ​ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ការបាក់​ច្រាំងទន្លេ​យ៉ាងខ្លាំង​។ គួរ​បញ្អាក់​ផងដែល​ថា​៖ ក្នុង​មួយ​ឆ្នាំៗ​ការបាក់​ច្រាំងទន្លេ​មិន​ដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ​គឺ​បាក់​ជា​រៀងរាល់ឆ្នាំ​ដោយហេតុនេះ​ហើយ​ទើប​ធ្វើអោយ​ពួកគាត់​មាន​ការបារ​ម្មណ៍​។ ប្រជា​ពលរដ្ធ​ក៍​បាន​សូមណុំ​ពរ​ដល់​រាជរដ្ធាភិបាល​ក៍​ដូចជា​អាជ្ញាធរ​ដែនដី​មេត្តា​មាន​វិធានការ​ជួយ​ចាត់ការ​ដល់​រឿង​នេះ​ផង​បើ​សិន​បើ​មិន​ដូច្នោះ​ទេ​ប្រជា​ពលរដ្ធ​ប្រាកដជា​ជួប​ភាព​អន្តរាយ​ដោយសារ​ការបាក់​ច្រាំង​ទន្លេ​នេះ​ជាក់​ជាមិនខាន​៕​

1 2 3 4