រថយន្ត​កាមរី​បុក​គ្នា​ជាមួយ​រថយន្ត​វី​ហ្គោ​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​បើករថយន្ត​កូរ៉ូឡា ជ្រុល​ល្បឿន​បុក​រថយន្ត​វី​ហ្គូ​ពេញទំហឹង បណ្តាល​ឲ្យ រថយន្ត​ទាំងពីរ​រង ការខូចខាត​ផ្នែក​ខាងមុខ កាលពី​វេលា​ម៉ោង​២២​និង ៤០​នាទី​យប់​ថ្ងៃទី​៩ កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិត​តាមផ្លូវ​លេខ​៣១០ កែង​ផ្លូវ លេខ​៥១ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​ ​ ​យោង​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​យុវជន​ម្នាក់ ជិះ​រថយន្ត​មួយ គ្រឿង​ម៉ាក​កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 2A-4421 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេ​៣១០ ទិសដៅ​ពី កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​

ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក រថយន្ត​មួយគ្រឿង​ម៉ាក វី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2326 ជិះ​ធ្វើដំណើរ​តាមផ្លូវ​លេខ​៥១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​ចំ​ពីមុខ​ពេញ ទំហឹង​បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទាំងពីរ​គៀប​ជាប់​គ្នា ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​សម្របសម្រួល​ភាគី​ទាំងសងខាង​ដោយ​តម្រូវ​ឲ្យ ភាគី ខាង​ម្ចាស់​រថយន្ត​កាមរី សង​សំណង​ទៅខាង​ម្ចាស់​រថយន្ត​វី​ហ្គោ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ភា្ល​មៗ​។​ គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​កើតឡើង​ដោយសារ​ភាគី​ខាង​ម្ចាស់​រថយន្ត​កាមរី បើកបរ​ខ្វះ​ការ ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ពេលដែល​បើក​ដល់​ចំណុច​ផ្លូវកែង​គឺ​មិនបាន​បន្ថយល្បឿន ទើប​បង្ក​ឲ្យ​មានរឿង​ដូចនេះ​កើតឡើង​៕ ​Image5 Image6 Image7