Adam Johnson ជាប់ឈ្មោះជាកីឡាករល្អប្រចាំខែក្នុងក្របខណ្ឌ Premier League

0

ខ្សែបម្រើស្លាបរបស់ក្លិបឆ្មាខ្មៅ Sunderland គឺកីឡាករ Adam Johnson ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេសជ្រើសរើសជាកីឡាករលេងល្អបំផុតប្រចាំខែមករា ។ ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អចាប់តាំងពីចាប់ផ្តើមឆ្នាំ២០១៤មកហើយបច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹកជម្រើសជាតិអង់គ្លេសដើម្បីដាក់ឈ្មោះចូលក្នុងបញ្ជីកីឡាករដែលត្រូវទៅប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីល ។ ទន្ទឹមជាមួយគ្នានោះ គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Manuel Pellegrini (ម៉ាញូអេល ប៉េឡេគ្រីនី) ក៏ជាប់ឈ្មោះជាអ្នកដឹកនាំល្អប្រចាំខែក្នុងក្របខណ្ឌ Premier League ផងដែរ ។ គ្រូបង្វឹកសញ្ជាតិឈីលីរូបនេះបានឈ្នះរង្វាន់នេះចំនួនពីរខែជាប់ៗគ្នាបន្ទាប់ពីលោកបានដឹកនាំក្លិប Manchester City ឈ្នះទាំង ៤ ប្រកួតក្នុងខែមករា ៕Adam_Johnson[1]