Karim Benzema ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ Real Madrid រហូតដល់​ឆ្នាំ ២០១៨

​យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​បាន​ចុះផ្សាយ​ថា ទីបំផុត​ខ្សែប្រយុទ្ធ​របស់​ក្លិប​អធិរាជ​ស Real Madrid គឺកីឡាករ Karim Benzema បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ហើយ​បញ្ចប់​ក្តី​ស្រ​ម៉ៃ​របស់ Arsenal ដែល​មាន​បំណង​ចង់បាន​រូបគេ ។​

​លោក Arsene Wenger បាន​ធ្វើ​ការទាក់ទង Benzema ជា​យូរណាស់​មកហើយ ហើយ​អ្នក​ដឹកនាំ​កាំភ្លើង​ធំ Arsenal រូប​នេះ​តែងតែ​សរសើរ​ពី​ទម្រង់​លេង​របស់ Benzema មិន​ដាច់​ពី​មាត់ ។​


​ក្រៅពី Arsenal ក៏​នៅ​មាន Juventus និង PSG ផងដែរ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា មានបំណង​ចង់​បាន Benzema ប៉ុន្តែ​នៅពេល​នេះ​អ្វីៗ​ត្រូវបាន​បញ្ចប់​ដោយ Benzema បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Real Madrid រហូតដល់​ឆ្នាំ ២០១៨ ឯណោះ ។​


​គួរបញ្ជាក់​ថា កីឡាករ​អន្តរជាតិ​បារាំង​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​ពី Lyon មក Real Madrid នៅ​ឆ្នាំ ២០០៨ ហើយ​នៅ​រដូវ​កាល​នេះ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន ២៦ លើក​ក្នុង​ក្រប​ខណ្ឌ La Liga ៕

Karim Benzema