សកម្មភាព​ទូក​របស់​មេ​ឈ្មួញ​ជាច្រើន​គ្រឿង​ដឹក​ប្រេង​គេច​ពន្ធ​ចេញពី​ប្រទេស​ឡាវ​ចុះ​តាម​ដង​ទន្លេមេគង្គ​យ៉ាង​គគ្រឹកគគ្រេង​ពុំមាន​អ្នក​ណា​ហ៊ាន​បង្ក្រាប

ខេត្ត​ស្ទឹងត្រែង​៖  មេ​ឈ្មួញ​ដឹក​ប្រេង​សាំង​គេច​ពន្ធ​ចេញពី​ប្រទេស​ឡាវ​ចុះ​តាម​ដង​ទន្លេមេគង្គ ចូល​មក​កាន់​ទី​រួម​ខេត្ត​ស្ទឹងត្រែង​៖ ពុំមាន​អ្នកណា​អើពើ​បង្ក្រាប​ទាល់តែសោះ ។ មាន​សេចក្តី​រាយ​កាណ៍​ពី​នេសាទ​ត្រី​តាម​ដង​ទន្លេ បានឲ្យដឹង ថា​៖​ជា​រៀងរាល់ ថ្ងៃ​គេ​ឃើញ​មាន​ទូក​ធំៗ​ជាច្រើន​

គ្រឿង​បំពាក់​ដោយ​ពី​ដុង​សរ​ធំៗ​និង​មាន​ផ្ទុក​ប្រេងសាំង​ពេញ​ដឹក​ចេញពី​ប្រទេស​ឡាវ ចូល​មក​ខេត្ត​សឹ្ទង​ត្រែ ង​តាម​ច្រក​ដង​ទន្លេ​មេកង្គ ចំណុច​ភូមិ​វើន​ខាំ ឃុំ​អូ​ស្វាយ ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ចូល​មក​កាន់​ខេត្ត​ស្ទឹងត្រែង​។​
       ប្រជាពលរដ្ឋ​បន្តថា​៖ ទូក​របស់​ក្រុម​ឈ្មួញ​តែងតែ​ដឹក​ប្រេង​សាំង​ចូល​មក​ចត​ហើយ​បូម​ប្រេង​ឡើង ដាក់​រថយន្ត​ដឹក​បន្ត​ទៅ​ចែកចាយ តាម​ដេប៉ូ​ក្នុង​ខេត្ត​សឹ្ទងត្រែង​៖​ហើយ ទីតាំង​ដែល​គេ​បូម​ប្រេង​ឡើង​នោះ​នៅ​ត្រង់​ចំណុច​មាត់ទន្លេ​ក្បែរ​ពន្ធ​ធនាគា​ខេត្ត ! ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែ ង​ខេត្តស្ទឹងត្រែង ។​
      ប្រភព​ព័ត៍មាន​បានឲ្យដឹងថា​៖​សកម្មភាព​នាំ​ប្រេង​គេច​ពន្ធ​នេះ​ត្រូវបាន​គេ​សង្គេត​ឃើញ កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​មិន​ទាន់​ឃើញ​មាន​សមត្តកិច្ច​ណា​ហ៊ាន​បង្ក្រា​បឡើយ​។ ប្រភព​បន្ថែមថា​៖ មេ​ឈ្មួញ​ដែល​នាំ​ប្រេង គេ​ចព ន្ធចូល​មក​ក្រុង​ខេត្ត​ស្ទឹងត្រែង ជា​ឈ្មួលដ៍​ល្បី​ធំ​ជាង​គេ​ត្រូវបាន​គេ​ស្គាល់​ថា​៖​រសនៅ​ជាប់​ច្រាំងទន្លេ​ក​ក្នុងភូមិ​បា​ចុង​ឃុំ​ព្រះបាទ​ក្រុង​សឹ្ទងត្រែង​៖​ឈ្មោះ ខេង សុភា មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ស្ទឹងត្រែង​។​
    កម្មករ​ធ្វើការ​នៅ​កន្លែង​បូម ប្រេងសាំង​ចេញពី​ទូក​ដាក់​ក្នុង​រថយន្ត​បាន​និយា យ​ថា​៖ ការ​នាំចូល​និង​ចែកចាយ​ប្រេង​នេះ​ថៅកែ​របស់​គេ​បាន​រត់ការ​និង​ដាក់​ខែ​គ្រប់​ស្ថាប័ន​ខេត្ត រួចរាល់​អស់ហើយ ។​
        លោក​ជា សារ៉ាត់ ប្រធាន​សាខាគយ​ខេត្ត​ស្ទឹងត្រែង​៖​ភ្ងាក់​ងា​សារព័ត៍មាន វាល​ឥន្ទ្រិយ​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​លោក​ជាប់រវល់​។​
    គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ការដឹកជញ្ជូន​ប្រេង​គេច​ពន្ធ​នេះ​ធ្លាប់​ជួប​គ្រោះថ្នាក់​ផ្ទុះ​ខ្សែភ្លើង​ឆេះ​ទូក​និង​ប្រេង​ចំនួន​២​ម៉ី​ន​លីត្រ សរុប​ជា​ទឹកប្រាក់​ជាង​១​ម៉ី​ន​ដុល្លារ​ម្ដង​រួចមកហើយ នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ភូមិ​វើន​ខាំ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ បណ្តាល​ឲ្យ​អ្នក​បើកកាណូត​ម្នាក់​រង​រ​បួ ស​ស្ទើ​បាត់បង់​ជីវិត ៕​

DSC06210 DSC06648 IMG_0125 IMG_0849